អន្តរជាតិ

Cristiano Ronaldo៖ ឯកសារអំពីការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈគឺជាការប្រឌិតទាំងស្រុង

BY
Khmernote Media
October 11, 2018

ឯកសារទាក់ទងនឹងការចោទប្រកាន់ពីបទរំលោភដែលធ្វើឡើងប្រឆាំងនឹងកីឡាករ Cristiano Ronaldo គឺជារឿងដែលត្រូវបានគេប្រឌិតឡើងនេះបើយោងតាមមេធាវីរបស់កីឡាករ Ronaldo។ Ronaldo វ័យ 33 ឆ្នាំបានបដិសេធពីការរំលោភបំពាននាង Kathryn Mayorga នៅសណ្ឋាគារ Las Vegas កាលពីឆ្នាំ 2009។ Mayorga និយាយថានាងត្រូវបានបង្ខំដោយកីឡាករបាល់ទាត់ព័រទុយហ្គាល់នៅក្នុងបន្ទប់សណ្ឋាគារមួយនៅក្នុងទីក្រុង Las Vegas។

កាលពីលើកមុន Ronaldo បានច្រានចោលពាក្យបណ្តឹងនេះដែលត្រូវបានគេរាយការណ៍ជាលើកដំបូងនៅក្នុងសារព័ត៌មានអាល្លឺម៉ង់ Der Spiegel ថាជា “ព័ត៌មានមិនពិត” ហើយអ្នកតំណាងរបស់គេបាននិយាយថាគាត់នឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងទស្សនាវដ្តីមួយនោះ។

អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ BBC

Share This Post: