ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមអ្នកជំនាញព្យាករណ៍ថា ទៅថ្ងៃមុខអូស្រ្តាលីអាចនឹងរងការប្រហារដោយរលកស៊ូណាមិកម្ពស់ដល់ទៅ៦០ម៉ែត្រ (មានវីដេអូ)

    BY Khmernote Media October 13, 2018
    ក្រុមអ្នកជំនាញព្យាករណ៍ថា ទៅថ្ងៃមុខអូស្រ្តាលីអាចនឹងរងការប្រហារដោយរលកស៊ូណាមិកម្ពស់ដល់ទៅ៦០ម៉ែត្រ (មានវីដេអូ)

    ដោយសារតែអាកាសធាតុនៅជុំវិញពិភពលោកកាន់តែប្រែប្រួលខ្លាំងឡើងៗនោះ ការព្យាករណ៍អំពីលទ្ធភាពនៃការកើតមានគ្រោះធម្មជាតិក៏ត្រូវបានគេធ្វើឡើងជាបន្តបន្ទាប់ដែរ។ សម្រាប់ក្រុមអ្នកជំនាញមួយចំនួននៅក្នុងប្រទេសអូស្រ្តាលីបានធ្វើការព្រមានថា អូស្រ្តាលីអាចនឹងទទួលរងនូវការវាយប្រហារដោយរលកយក្សស៊ូណាមិ នៅពេលណាមួយក្នុងថ្ងៃអនាគត។

    ​បើយោងតាមការសិក្សារបស់មជ្ឈមណ្ឌលស្រាវជ្រាវអំពីរលកស៊ូណាមិអូស្រ្តាលីបានអះអាងថា អូស្រ្តាលីអាចនឹងរងនូវការវាយប្រហារដោយរលកស៊ូណាមិធ្ងន់ធ្ងរមួយ ដែលរលកនោះអាចមានកម្ពស់ដល់ ៦០ ម៉ែត្រ ហើយវាអាចវាយប្រហារទីក្រុងស៊ីដនី និងតំបន់ដែលនៅឆ្ងាយពីមាត់សមុទ្រ ៥០ គីឡូម៉ែត្រឯណោះ។ សូមបញ្ជាក់ថា តាមប្រវត្តិសាស្រ្តអូស្រ្តាលីក៏ធ្លាប់រងនូវការប្រហារដោយរលកស៊ូណាមិធ្ងន់ធ្ងរផងដែរ។ លោកអ្នកអាចទស្សនាអំពីរូបភាព និងវីដេអូគំរូដែលជាការព្យាកណ៍អំពីការវាយប្រហារដោយរលកស៊ូណាមិទៅកាន់ប្រទេសអូស្ត្រាលី ដូចខាងក្រោមនេះ៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay