អន្តរជាតិ

អ្នកកាសែតជនជាតិអាមេរិកម្នាក់ ត្រូវបានតុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាត់ទៅសឱ្យជាប់ពន្ធនាគាររយៈពេល ១១ឆ្នាំ

BY
autoadmin
November 12, 2021

តុលាការដែលគ្រប់គ្រងដោយរបបយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានកាត់ទោសអ្នកកាសែតជនជាតិអាមេរិកម្នាក់ គឺលោក Danny Fenster ឱ្យជាប់ពន្ធនាគាររយៈពេល ១១ឆ្នាំ បន្ទាប់ពីរកឃើញថា គាត់មានពិរុទ្ធលើការចោទប្រកាន់ជាច្រើន រួមទាំងការញុះញង់ ផ្សព្វផ្សាយព័ត៌មានមិនពិត ឬ ព័ត៌មានអុចអាលឱ្យមានកំហឹងសាធារណៈ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ

មេធាវីលោក Than Zaw Aung បាននិយាយថា លោក Fenster ដែលជានាយកនិពន្ធរបស់ទស្សនាវដ្តី Frontier Myanmar ក៏ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទទាក់ទងជាមួយអង្គការខុសច្បាប់ និងរំលោភលើបទប្បញ្ញត្តិទិដ្ឋាការ។ លោក Fenster ត្រូវបានឃុំខ្លួនតាំងពីខែឧសភា ហើយគាត់ក៏ប្រឈមមុខនឹងការចោទប្រកាន់ចំនួន ២ បន្ថែមទៀតនៅក្នុងតុលាការផ្សេងគ្នា សម្រាប់ការចោទប្រកាន់ថា គាត់បានបំពានច្បាប់ប្រឆាំងភេរវកម្ម និង អំពើក្បត់ជាតិនិងការបះបោរ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: