ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនបំពាក់ភ្លើង LED តាមគំនូសថ្មើរជើង ដើម្បីការពារអ្នកពូកែដើរឈ្ងោកចុចទូរស័ព្ទពីគ្រោះថ្នាក់

    BY Khmernote Media October 12, 2018
    ចិនបំពាក់ភ្លើង LED តាមគំនូសថ្មើរជើង ដើម្បីការពារអ្នកពូកែដើរឈ្ងោកចុចទូរស័ព្ទពីគ្រោះថ្នាក់

    កាលពីពេលថ្មីៗនេះ អាជ្ញាធរចិនបានបំពាក់អំពូលភ្លើង LED នៅតាមគំនូសថ្មើរជើងនៅតំបន់ Bund ក្នុងទីក្រុងសៀងហៃ កាលពីដើមសប្តាហ៍ខែតុលានេះ។ អំពូលភ្លើង LED នៅតាមគំនូសថ្មើរជើងប្រៀបដូចជាភ្លើងស្តុប ដែលត្រូវបានគេប្តូរមកដល់នៅលើផ្លូវថ្នល់ដែរ ដោយវានឹងលោតជាភ្លើងខៀវសម្រាប់ធ្វើដំណើរ និងភ្លើងក្រហមសម្រាប់ឈប់ ដែលផ្តល់ភាពងាយស្រួលទាំងអ្នកបើកបរ និងអ្នកថ្មើរជើង។

    ការបំពាក់អំពូលភ្លើង LED ដើម្បីទាក់ទាញអារម្មណ៍ឲ្យថ្មើរជើង និងជាពិសេសនោះសម្រាប់ដើរបណ្តើរឈ្ងោកចុចទូរស័ព្ទបណ្តើរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ ហើយម៉្យាងទៀតដើម្បីឲ្យអ្នកបើកបរងាយស្រួលឃើញអ្នកថ្មើរជើងនៅពេលយប់។ មិនត្រឹមតែបំពាក់អំពូលភ្លើង LED ប៉ុណ្ណោះទេ វាក៏មានបំពាក់ប្រព័ន្ធសុវត្ថិភាពដូចជា បញ្ចេញសម្លេង និងថតវីដេអូទុកជាភស្តុតាង នៅពេលដែលមានសកម្មភាពល្មើសច្បាប់ណាមួយកើតឡើង៕

    អត្ថបទ៖ សេម
    ប្រភព៖ chinaplus

    Share This Post:
    MPO4D jitutoto mpo4d Mpoplay