ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Rodrigo Duterte បានប្ដូរចិត្តមិនទាន់ចូលនិវត្តន៍វិញ ហើយលោកនឹងឈរឈ្មោះជាសមាជិកព្រឹទ្ធសភានៅឆ្នាំក្រោយនេះ

    BY autoadmin November 16, 2021
    លោក Rodrigo Duterte បានប្ដូរចិត្តមិនទាន់ចូលនិវត្តន៍វិញ ហើយលោកនឹងឈរឈ្មោះជាសមាជិកព្រឹទ្ធសភានៅឆ្នាំក្រោយនេះ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ប្រធានាធិបតីហ្វីលីពីនគឺលោក Rodrigo Duterte បានប្ដូរចិត្តមិនទាន់ចូលនិវត្តន៍ពីនយោបាយនោះទេ ហើយបានដាក់ពាក្យធ្វើជាបេក្ខភាពសមាជិកព្រឹទ្ធសភា សម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយនេះ។ ការដាក់ពាក្យរបស់លោក Duterte ត្រូវបានដាក់នៅថ្ងៃច័ន្ទម្សិលមិញនេះ ពោលគឺមុនកាលបរិច្ឆេទផុតកំណត់ប៉ុន្មានម៉ោងប៉ុណ្ណោះ។ ជម្រាបផងដែរថា តាមច្បាប់របស់ប្រទេសហ្វីលីពីន គឺលោក Duterte មិនអាចមានសិទ្ធធ្វើជាប្រធានាធិបតីម្ដងទៀតទេ ដូច្នេះហើយទើបលោកត្រូវរកតួនាទីផ្សេងក្រៅពីការឈរឈ្មោះជាប្រធានាធិបតី។

    ការផ្លាស់ប្តូរចិត្តរបស់លោក Duterte គឺផ្ទុយស្រឡះពីការប្រកាសរបស់លោកកាលពីខែមុន ដែលថា លោកនឹងចូលនិវត្តន៍ពីនយោបាយ នៅពេលដែលអាណត្តិបច្ចុប្បន្នត្រូវបានបញ្ចប់។ វា​ក៏ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​ការ​ប៉ុនប៉ង​របស់​លោក Duterte ដើម្បី​រក្សា​ឥទ្ធិពល​នយោបាយ បើទោះបីជា​បន្ទាប់​ពី​ការ​ចុះ​ចេញ​ពី​តំណែងជា​ប្រធានាធិបតីក៏ដោយ។ ជាមួយគ្នានេះដែរ កូនស្រីច្បងរបស់លោក Duterte គឺលោកស្រី Sara Duterte-Carpio ក៏កំពុងឈរឈ្មោះជាអនុប្រធានាធិបតីផងដែរ ហើយអ្នកទាំង ២ កំពុងទទួលសំឡេងខ្ពស់ ហើយត្រូវបានចាត់ទុកថា ជាអ្នកនាំមុខសម្រាប់តំណែងដែលពួកគេបានដាក់ពាក្យ៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: