ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅអ៊ុយក្រែនទាំងអស់នឹងទទួលបានថវិការប្រមាណ ៤០ ដុល្លារម្នាក់

    BY autoadmin November 16, 2021
    ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅអ៊ុយក្រែនទាំងអស់នឹងទទួលបានថវិការប្រមាណ ៤០ ដុល្លារម្នាក់

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីថ្ងៃច័ន្ទ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយថា ប្រជាជនអ៊ុយក្រែនទាំងអស់ដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 នឹងទទួលបានប្រាក់បន្ថែមចំនួន ១,០០០ ហូរីវនៀ (៣៨ដុល្លារអាមេរិក) ដោយសារចំនួនអ្នកទៅចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 មានតិចតួចពេក។

    គួរឱ្យដឹងដែរថា ប្រទេសអ៊ុយក្រែនមានអត្រាចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ទាបបំផុតមួយនៅតំបន់អឺរ៉ុប ហើយកំពុងប្រឈមមុខនឹងការកើនឡើងដ៏អាក្រក់បំផុត ជាមួយនឹងការស្លាប់បានហក់ឡើងដល់ ៨៣៣ ករណី កាលពីសប្តាហ៍មុននេះ ដែលជាកំណត់ត្រាប្រចាំថ្ងៃថ្មីបំផុត៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: