ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យោធាមីយ៉ាន់ម៉ាបានចោទប្រកាន់លោកស្រី អ៊ុងសាន ស៊ូជី ពីបទក្លែងបន្លំការបោះឆ្នោតអំឡុងឆ្នាំ២០២០ បន្ថែមទៀត

    BY autoadmin November 16, 2021
    យោធាមីយ៉ាន់ម៉ាបានចោទប្រកាន់លោកស្រី អ៊ុងសាន ស៊ូជី ពីបទក្លែងបន្លំការបោះឆ្នោតអំឡុងឆ្នាំ២០២០ បន្ថែមទៀត

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានរាយការណ៍ថា យោធាមីយ៉ាន់ម៉ាបានចោទប្រកាន់លោកស្រី អ៊ុងសាន ស៊ូជី មួយករណីបន្ថែមទៀត ពីបទក្លែងបន្លំការបោះឆ្នោត នៅក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ២០២០ ដែលកាលនោះលោកស្រីបានឈ្នះដោយសំឡេងភាគច្រើន។ កាសែតរដ្ឋ Global New Light of Myanmar បានរាយការណ៍ថា លោកស្រី ស៊ូជី រងការចោទប្រកាន់ពីបទ «ក្លែងបន្លំការបោះឆ្នោត និងសកម្មភាពគ្មានច្បាប់» ដោយមិនបានផ្ដល់ព័ត៌មានលម្អិត ថាតើពេលណាដំណើរការសវនាការនឹងចាប់ផ្តើមឡើយ។ មន្ត្រី​ចំនួន ១៥នាក់ ផ្សេងទៀត ​រួម​ជា​មួយ​នឹង​អតីត​ប្រធានា​ធិបតីលោក Win Myint និង​ប្រធានរៀបចំការបោះ​ឆ្នោត ក៏​បាន​ប្រឈម​មុខ​នឹង​ការ​ការចោទប្រកាន់​ដូច​គ្នានេះដែរ។

    ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីការធ្វើរដ្ឋប្រហារ ដោយកងទ័ពជើងទឹកកាលពីដើមខែកុម្ភៈ ហើយវាបានបង្កឱ្យមានការតវ៉ាទូទាំងប្រទេស និងការបង្រ្កាបដ៍សាហាវទៅលើអ្នកប្រឆាំង។ ទន្ទឹមនឹងនោះដែរ លោកស្រី ស៊ូជី បានប្រឈមមុខនឹងការចោទប្រកាន់ជាច្រើន រួមជាមួយនឹងការនាំចូលអាយកូមដោយខុសច្បាប់ ការបះបោរ និងអំពើពុករលួយ ហើយប្រឈមមុខនឹងការជាប់ពន្ធនាគារជាច្រើនឆ្នាំ ប្រសិនបើត្រូវបានផ្តន្ទាទោស។ រំលឹកផងដែរថា មនុស្សជាង ១,២៥០ នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងរបស់យោធាមីយ៉ាន់ម៉ា និងជាង ១០,០០០ នាក់ ត្រូវបានចាប់ខ្លួន ចាប់តាំងពីរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី កាលពីដើមខែកុម្ភៈឆ្នាំនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: