ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ចូ បៃដិន ក្លាយជាប្រធានាធិបតីកំពុងកាន់តំណែង ដែលមានវ័យចំណាស់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក បន្ទាប់ពីឈានចូលដល់អាយុ ៧៩ឆ្នាំ

    BY autoadmin November 22, 2021
    លោក ចូ បៃដិន ក្លាយជាប្រធានាធិបតីកំពុងកាន់តំណែង ដែលមានវ័យចំណាស់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក បន្ទាប់ពីឈានចូលដល់អាយុ ៧៩ឆ្នាំ

    ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឈានចូលដល់អាយុ ៧៩ឆ្នាំ កាលពីថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដែលធ្វើឱ្យគាត់ក្លាយជាប្រធានាធិបតីកំពុងកាន់តំណែង ដែលមានវ័យចំណាស់ជាងគេបំផុត។ លោក ចូ បៃដិន បានក្លាយជាប្រធានាធិបតីដែលមានវ័យចំណាស់បំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិកក្នុងខែមករា នៅពេលដែលគាត់បានស្បថចូលកាន់តំណែងក្នុងអាយុ ៧៨ឆ្នាំ ហើយកំណត់ត្រាចាស់គឺបានទៅលើលោក Ronald Reagan នៅពេលដែលគាត់ចាកចេញពីសេតវិមានក្នុងវ័យ ៧៧ឆ្នាំ។

    ជាមួយគ្នានេះដែរ លោក ចូ បៃដិន ក៏បានប្រកាសពីលទ្ធផលត្រួតពិនិត្យសុខភាពរបស់គាត់កាលពីថ្ងៃសុក្រ ដោយវេជ្ជបណ្ឌិតរបស់គាត់បាននិយាយថា គាត់ជាបុរសដែលមានសុខភាពល្អ ស្វាហាប់ ដែលស័ក្តិសមក្នុងការបំពេញភារកិច្ចរបស់ប្រធានាធិបតីដោយជោគជ័យ។ លោកប្រធានាធិបតីបាននិយាយថា គាត់មានសុខភាពល្អ ដោយនិយាយកំប្លែងថា គាត់ទន្ទឹងរង់ចាំការប្រារព្ធខួបកំណើតគម្រប់ ៥៨ឆ្នាំ របស់គាត់។ ជម្រាបដែរថា សុខភាព​របស់​លោក បៃដិន គឺ​តែងតែទទួលការចាប់អារម្មណ៍ ចាប់​តាំង​ពី​លោក​បាន​ចូល​កាន់​តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: