ព្រីនស៍ ស៊ីធី សេនធើ ចាប់ផ្តើមបើកការដ្ឋានដំណាក់កាលទី ១ “ព្រីនស៍ ស្មាតហ្គាដិន” “សំណង់អាគាដែលជានិមិត្តសញ្ញាធំជាងគេក្នុងក្រុងព្រះសីហនុបានចាប់លេចមុខហើយ”
នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ព្រីនស៍ ស៊ីធី សេនធើដែលគម្រោងវិនិយោគរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នៅក្រុងព្រះសីហនុ បានចាប់ផ្តើមបើកការដ្ឋានដំណាក់កាលទី១ ដែលមានឈ្មោះថា“ព្រីនស៍ ស្មាតហ្គាដិន” នេះជាកិច្ចសម្ពោធនៃការចាប់ផ្តើមសាងសង់ទីក្រុងរណបធំជាងគេនៅក្នុងប្រទេសកម្ពុជា។ លោក លី មីញ នាយកប្រតិបត្តិក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក យ័ន ពីន នាយករងក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងលោក Yu Xiaojun ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនជុងជី អេនជីនារីង (ខេមបូឌា) លីមិតធីត រួមជាមួយនិងថ្នាក់ដឹកនាំផ្សេងទៀត បានដឹកនាំបុគ្គលិករបស់ក្រុមហ៊ុនប្រារព្ធនូវពិធីសម្ពោធបើកការដ្ឋាន។

▲ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយស

▲ទិដ្ឋភាពនៃពិធីសូត្រមន្តបើកការដ្ឋាន

▲លោក លី មិញ នាយកប្រតិបត្តិក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ធ្វើការកាត់ខ្សែបូបើកការដ្ឋាន
ព្រីនស៍ ស៊ីធី សេនធើ មានទីតាំងស្ថិតនៅក្នុងតំបន់សំខាន់នៃក្រុងព្រះសីហនុ នៅជិតសណ្ឋាគារផ្កាយ៥ ព្រីនស៍ ថាម ហូថេល ដែលមានចំងាយតែ ៨០០ម៉ែត្រពីរង្វង់មូលតោពីរ។ “ព្រីនស៍ ស្មាតហ្គាដិន”ដែលជាការដ្ឋានដំណាក់កាលទី១នេះ គ្របដណ្តប់លើផ្ទៃដីសរុបចំនួន ២៤,៨០០ម៉ែត្រការ៉េ និងមានក្រឡាផ្ទៃសំណង់សរុបចំនួន ៧៩៣៤២ម៉ែត្រការ៉េ ក្នុងនោះរួមមានអគារខុនដូចំនួន៣ និងអគារផ្លាស្សាចំនួន១ បំពាក់ដោយពាណិជ្ជកម្មប្រកបដោយគុណភាព ផ្សារទំនើប ភោជនីយដ្ឋាន ក្លិបហាត់ប្រាណ មជ្ឈមណ្ឌលកំសាន្តខេធីវី បណ្ណាគារ ទីលានកីឡានិងសេវាកម្មផ្សេងៗទៀត ដែលនឹងនាំមកនូវការរស់នៅប្រកបដោយផាសុខភាពដល់អតិថិជន។

▲រូបគំរូរបស់ការដ្ឋានដំណាក់កាលទី១ “ព្រីនស៍ ស្មាតហ្គាដិន”

▲រូបគំរូរបស់រដ្ឋានដំណាក់កាលទី១ “ព្រីនស៍ ស្មាតហ្គាដិន”
“ព្រីនស៍ ស្មាតហ្គាដិន” ដែលជាការដ្ឋានដំណាក់កាលទី១ នៃគម្រោង ព្រីនស៍ ស៊ីធី សេនធើ នេះ រំពឹងថានឹងត្រូវបញ្ចប់ក្នុងខែតុលា ឆ្នាំ២០១៩ ហើយនឹងបន្តបើកការដ្ឋានដំណាក់កាលទី២ ដែលរួមមាន“ទីស្នាក់ការព្រីនស៍ក្រុងព្រះសីហនុ” និង“មន្ទីរពេទ្យខេម អិម ជេ” (ជាមន្ទីរពហុព្យាបាលធំជាងគេនៅក្រុងព្រះសីហនុ) ក្នុងនោះ“មន្ទីរពេទ្យខេម អិម ជេ” នឹងចាប់ផ្តើមបើកការដ្ឋាននៅខែវិច្ឆិកា ឆ្នាំ២០១៨ ឯដំណាក់កាលទី៣ ក៏ត្រៀមខ្លួនចាប់ផ្តើមនាពេលឆាប់ៗនេះ។

▲រូបគំរូរបស់ការដ្ឋានដំណាក់កាលទី១ “ព្រីនស៍ ស្មាតហ្គាដិន”
ព្រីនស៍ ស៊ីធី សេនធើ គ្របដណ្តប់លើផ្ទៃដីចំនួន ១៦,៣ហិកតា និងមានក្រឡាផ្ទៃសំណង់សរុប ៧០ម៉ឺនម៉ែត្រការ៉េ ដែលរួមមានវីឡាប្រណិត វីឡាមាត់សមុទ្រ ខុនដូលម្ហែកាយ សណ្ឋាគារលំដាប់ផ្កាយ៥ អាគារការិយាល័យ ផ្សារទំនើប ផ្លាស្សា ក្លិបវប្បធម៌ មន្ទីរពេទ្យថែទាំសុខភាពនិងសេវាកម្មដ៏សម្បូរបែបផ្សេងទៀត។ គម្រោងនេះនឹងក្លាយជាទីតាំងតំណាងអោយនិមិត្តសញ្ញានៃក្រុងព្រះសីហនុ និងជានាមប័ណ្ណដ៏ថ្មីស្រឡាងមួយរបស់ក្រុងព្រះសីហនុ ដែលរួមបញ្ចូលនូវលំនៅដ្ឋានប្រណិត ការិយាល័យលំដាប់ខ្ពស់ ដំណើរកម្សាន្តលក្ខណៈពាណិជ្ជកម្ម ការទិញទំនិញលម្ហែកាយ បទពិសោធន៍វប្បធម៌ ទេសចរណ៍វិស្សមកាល ការថែរទាំសុខភាពនិងការព្យាបាលទៅក្នុងសហគមន៍លំនៅដ្ឋានវិស្សមកាលមួយ។

▲រូបគំរូរបស់ព្រីនស៍ ស៊ីធី សេនធើ

▲រូបគំរូរបស់ព្រីនស៍ ស៊ីធី សេនធើ
ដោយផ្អែកលើការអភិវឌ្ឍន៍ដែលមានបរិមាណដ៏ធំធេង ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប យកនូវបទពិសោធន៍នៃការរស់ដ៏ទំនើបនិងទាន់សម័យដាក់បញ្ចូលទៅក្នុងការរចនានៃគម្រោង ព្រីនស៍ ស៊ីធី សេនធើ ហើយបានធ្វើការប្រើប្រាស់អោយអស់នូវសមត្ថភាពរបស់ដីធ្លី ដើម្បីបង្កើតទីក្រុងរណបដែលមានលក្ចណៈអេកូឡូស៊ី ទំនើប និងទាន់សម័យ ។ គម្រោងនេះផ្តោតយកសណ្ឋាគារ ផ្សារទំនើប និងអាគារការិយាល័យជាកម្លាំងស្នូល ហើយបន្តប្រតិបត្តិក្នុងវិស័យសេវាកម្ម ឧស្សាហកម្មកំសាន្តនិងឧស្សាហកម្មស្មាតអេឡិចត្រូនិចរបស់ក្រុងព្រះសីហនុដែលជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញ។ គម្រោងនេះនឹងក្លាយជាដែនដីថ្មីរបស់សហគ្រាសល្បីៗនៅលើពិភពលោក ដែលនឹងជួយជំរុញដល់ការអភិវឌ្ឍរបស់តំបន់ដែលនៅជុំវិញ និងជំនួយអោយក្រុងព្រះសីហនុក្លាយទៅជាទីក្រុងកំពង់ផែសមុទ្រដែលមានលក្ខណៈអន្តរជាតិ និងកាន់តែទំនើប ។