ក្រុមហ៊ុនលក់បរិក្ខារជួសជុលទូរស័ព្ទនិងបន្លាស់ សាន់សាញ ឃ្វីគ កម្ពុជា បានផ្តល់ការបញ្ចុះតម្លៃពិសេសក្នុងឱកាសគម្រប់ខួប មួយឆ្នាំរបស់ខ្លួន
ក្នុងឱកាសគម្រប់ខួបមួយឆ្នាំរបស់ ក្រុមហ៊ុន លក់គ្រឿងបន្លាស់ទូរស័ព្ទ និង បរិក្ខារជួសជុលទូរស័ព្ទ សាន់សាញ ឃ្វីគ កម្ពុជា នៅថ្ងៃទី១៥ ខែតុលា ខាងមុខនេះ នឹងមានការបញ្ចុះតម្លៃពិសេសពី ១០% រហូត ដល់ទៅ៣០ % រាល់ការជាវទំនិញនៅក្នុងក្រុមហ៊ុន សាន់សាញ ឃ្វីគ កម្ពុជា។

ជាមួយគ្នានេះផងដែរ កញ្ញា គួសៀមអេង ប្រធានទីផ្សាររបស់ ក្រុមហ៊ុន សាន់សាញ ឃ្វីគ កម្ពុជា បានមានប្រសាសន៍ថា” ការបោះជំហានក្នុងការនាំយក សម្ភារៈដើម្បីជួសជុលទូរស័ព្ទ ដ៏ទំនើបទាំងនេះចូលមកទីផ្សារកម្ពុជា ដោយសារតែការមើលឃើញពីតម្រូវការដ៏ច្រើនលើសលប់នូវគ្រឿងបន្លាស់ទូរស័ព្ទ ក៏ដូចជាឧបករណ៍ទំនើបៗ ដើម្បីជួលជុលទូរស័ព្ទ ព្រោះស្មាតហ្វូនកាន់តែទំនើបនោះសំភារៈសម្រាប់ជួសជុលរបស់ស្មាតហ្វូនទាំងនោះត្រូវតែទំនើបដូចគ្នា ទើបអាចជួសជុលស្មាតហ្វូនរបស់អតិថិជនបានដូចដើម ហើយមានគុណភាពខ្ពស់ក្នុងការប្រើប្រាស់ដូចគ្នា”។

អ្នកនាងបានបន្តទៀតថា” សម្រាប់ឱកាសគម្រប់ខួបមួយឆ្នាំរបស់ ក្រុមហ៊ុន សាន់សាញ ឃ្វីគ កម្ពុជា នេះផងដែរ ក៏មានប្រូម៉ូសិនពិសេស សម្រាប់អតិថិជនដែលទិញសម្ភារៈជួសជុលទូរស័ព្ទ ឬផលិតផលជាច្រើនផ្សេងទៀតនៅក្នុង Show Room សាន់សាញ ឃ្វីគ កម្ពុជា នឹងទទួលបានការបញ្ចុះតម្លៃចាប់ពី ១០% រហូតដល់ទៅ ៣០% ចាប់ពីថ្ងៃទី ១៥ ខែតុលា ខាងមុខនេះ រហូតដល់ទៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៨”។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន សាន់សាញ ឃ្វីគ កម្ពុជា មាន Showroom ចំនួន៣ ដែលទីតាំទី១ គឺ សាន់សាញឃ្វីគសាខាកណ្តាល(ជិតស្តុបទេពផន) ដែលមានលេខទូរស័ព្ទទំនាក់ទនងលេខ 070669559/017699559 សាខាឃ្លាំងរំសេវ ដែលមានលេខទូរស័ព្ទទំនាក់ទនងលេខ070933966/078933633 និងសាខាបាត់ដំបង ដែលមានលេខទូរស័ព្ទទំនាក់ទនងលេខ 016/081933993។ ផលិតផលរបស់ក្រុមហ៊ុន សុទ្ធតែជាផលិតផលដែលមានគុណភាពនាំយកមកពីបរទេសដើម្បីបំពេញតម្រូវការ និងផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់៕

