ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសចិនទើបតែបង្ហោះផ្កាយរណបថ្មីមួយ សម្រាប់អង្កេតភពផែនដីទាំងលើគោក និងសមុទ្រ

    BY autoadmin November 23, 2021
    ប្រទេសចិនទើបតែបង្ហោះផ្កាយរណបថ្មីមួយ សម្រាប់អង្កេតភពផែនដីទាំងលើគោក និងសមុទ្រ

    ប្រទេសចិនទើបតែបានបាញ់បង្ហោះផ្កាយរណបមួយគ្រឿង មានឈ្មោះថា Gaofen-3 02 អមដោយរ៉ុក្កែត Long March-4C នៅម៉ោង ៧ និង ៤៥ នាទីព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN ។ ផ្កាយរណបនេះមានតួនាទីអង្កេតភពផែនដី ហើយវាបានចេញពីមូលដ្ឋានបាញ់បង្ហោះផ្កាយរណប Jiuquan ស្ថិតនៅភាគពាយ័ព្យនៃប្រទេស។

    ប្រភពដដែលបាននិយាយថា ផ្កាយរណបនេះក៏អាចបំពេញតម្រូវការកម្មវិធីក្នុងវិស័យជាច្រើន រួមមានមហាសមុទ្រ ការគ្រប់គ្រងគ្រាអាសន្ន ធនធានដី ភូគព្ភសាស្ត្រ ការការពារអេកូឡូស៊ី និងបរិស្ថាន ការអភិរក្សទឹក កសិកម្ម និងឧតុនិយម។ វានឹងភ្ជាប់ជាមួយផ្កាយរណប Gaofen-3 01 ដែលធ្វើដំណើរជុំវិញគន្លង ដើម្បីបង្កើតជាក្រុមផ្កាយរណបរ៉ាដាសមុទ្រ-ដី ដើម្បីការស៊ើបអង្កេតកាន់តែស៊ីជម្រៅបន្ថែមទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: