អន្តរជាតិ

ទីក្រុងមួយនៅរដ្ឋកាលីហ្វ័រញ៉ារបស់សហរដ្ឋអាមេរិក បានចេញច្បាប់ពាក់ម៉ាស់ដ៏តឹងរឹងបំផុត សូម្បីតែនៅក្នុងផ្ទះឯកជនក៏ដោយ

BY
autoadmin
November 24, 2021

ទីក្រុង Santa Cruz រដ្ឋកាលីហ្វ័រញ៉ា បានចេញច្បាប់ពាក់ម៉ាស់ដ៏តឹងរឹងបំផុត ដែលសូម្បីនៅក្នុងផ្ទះឯកជនខ្លួនឯងក៏ត្រូវពាក់ម៉ាស់ដែរ ដោយមិនគិតពីស្ថានភាពនៃការចាក់វ៉ាក់សាំងនោះឡើយ។ បទបញ្ជាដែលបានចូលជាធរមានក្នុងសប្តាហ៍នេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃករណីជំងឺ Covid-19 នៅក្នុងទីក្រុង ដែលបានកើនឡើងជាបន្ដបន្ទាប់។ តម្រូវការពាក់ម៉ាស់ថ្មីចុងក្រោយនេះ គ្របដណ្តប់មិនត្រឹមតែកន្លែងសាធារណៈ និងអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ទះឯកជនផងដែរ ក្នុងករណីប្រសិនបើមាននរណាម្នាក់នៅក្នុងផ្ទះ មិនបានរស់នៅជាទៀងទាត់ជាមួយគ្រួសារ។

ប្រសិនបើ​អ្នក​នៅ​ជុំវិញ​ខ្លួនអ្នក​មកពី​គ្រួសារ​ផ្សេង​ទៀត ការដោះម៉ាស់ចេញត្រូវបានអនុញ្ញាត​តែពេល​ញ៉ាំ​អាហារ ឬ​ផឹកទឹក​ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយការណែនាំអំពីសុខភាពដ៏តឹងរ៉ឹងនេះ បានបង្កឱ្យមានការខឹងសម្បារក្នុងចំណោមមនុស្សមួយចំនួន ដោយអ្នករិះគន់ពិពណ៌នាការពាក់ម៉ាស់សូម្បីតែនៅផ្ទះថា ជាការរឹតត្បឹតហួសហេតុរបស់រដ្ឋាភិបាល និងការប៉ុនប៉ងធ្វើឱ្យមនុស្ស «វេទនាតាមដែលអាចធ្វើទៅបាន» នៅពេលពិធីបុណ្យ Thanksgiving កំពុងចូលមកដល់។ យោងតាមបទបញ្ជានេះ ការបំពានលើគោលការណ៍ណែនាំសុខភាពថ្មី អាចនឹងត្រូវ «ផ្តន្ទាទោសដោយការផាកពិន័យ ដាក់ពន្ធនាគារ ឬទាំងពីរ»៕

អត្ថបទ៖ លីដា
ប្រភព៖ RT

Share This Post: