អន្តរជាតិ

សហរដ្ឋអាមេរិកនឹងបញ្ចេញប្រេងបម្រុងរបស់ខ្លួនទៅកាន់ទីផ្សារ ដើម្បីជួយទប់ស្កាត់ការកើនឡើងហួសហេតុនៃតម្លៃប្រេង

BY
autoadmin
November 24, 2021

សហរដ្ឋអាមេរិកនឹងបញ្ចេញប្រេងបម្រុងមួយចំនួនរបស់ខ្លួនទៅកាន់ទីផ្សារ ដើម្បីជួយទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ប្រភពពីសេតវិមានបាននិយាយថា ការប្រកាសនេះ គឺស្របជាមួយនឹងប្រទេសប្រើប្រាស់ថាមពលសំខាន់ៗផ្សេងទៀត រួមមានប្រទេសចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងចក្រភពអង់គ្លេស ដែលកំពុងមានគោលបំណងដូចគ្នា។ មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកម្នាក់និយាយថា នេះនឹងក្លាយជាលើកទី១ ដែលមិនធ្លាប់មានពីមុនមក សម្រាប់ការសម្របសម្រួលពាក់ព័ន្ធនឹងប្រេង។ សេចក្តីថ្លែងការណ៍បាននិយាយថា សហរដ្ឋអាមេរិកនឹងផលិតបាន ៥០ លានបារ៉ែល ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

ប្រភពដដែលបាននិយាយថា ប្រធានាធិបតីលោក ចូ បៃដិន ក៏ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការបន្ថែមប្រសិនបើចាំបាច់។ យ៉ាងណា អ្នកវិភាគមួយចំនួនរំពឹងថា តម្លៃប្រេងឆៅនឹងនៅតែឡើងថ្លៃ បន្ទាប់ពីសម្ព័ន្ធនៃប្រទេសនាំចេញប្រេង បូករួមទាំងប្រទេសដែលមិនមែនជាសមាជិកសំខាន់ៗ ដូចជារុស្ស៊ី បានសម្រេចចិត្តប្រឆាំងនឹងការបង្កើនទិន្នផលនៅក្នុងខែធ្នូ។ តម្លៃប្រេងសាំងនៅសហរដ្ឋអាមេរិក បានឈានដល់តម្លៃខ្ពស់បំផុតក្នុងរយៈពេល ៧ឆ្នាំ ហើយតម្លៃសម្រាប់អ្នកប្រើប្រាស់ បានកើនឡើងក្នុងល្បឿនលឿនបំផុតក្នុងរយៈពេល ៣ទសវត្សរ៍ កន្លងមក។ គេជឿថា ការចេញផ្សាយទុនបម្រុងប្រេងនេះ គឺជាការប៉ុនប៉ងដើម្បីបង្ហាញថា រដ្ឋបាលរបស់លោក ចូ បៃដិន កំពុងធ្វើការដើម្បីកាត់បន្ថយផលប៉ះពាល់របស់ប្រជាជន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: