ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសថៃនឹងអនុញ្ញាតឱ្យមានការប្រើប្រាស់កញ្ឆាដោយស្របច្បាប់ ចាប់ពីខែធ្នូតទៅនេះ

    BY autoadmin November 26, 2021
    ប្រទេសថៃនឹងអនុញ្ញាតឱ្យមានការប្រើប្រាស់កញ្ឆាដោយស្របច្បាប់ ចាប់ពីខែធ្នូតទៅនេះ

    ប្រទេសថៃនឹងអនុញ្ញាតឱ្យមានការប្រើប្រាស់កញ្ឆាដោយស្របច្បាប់ ចាប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែវានឹងនៅតែជាផ្នែកមួយ នៃបញ្ជីគ្រឿងញៀនប្រភេទទី៥ របស់ប្រទេសថៃ រហូតដល់មានការសម្រេចចិត្តផ្សេងពីក្រសួងសុខាភិបាលសាធារណៈ។ ការប្រកាសនេះត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Somsak Thepsutin នៅពេលដែលលោកបានបង្ហាញខ្លួន ដើម្បីផ្តល់ពរជ័យដល់ការតាំងពិព័រណ៍ «Amazing Kratom, Cannabis and Medicinal Herbs» នៅផ្សារទំនើប Paradise Park ទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍។

    ពិព័រណ៌ដែលបានចាប់ផ្តើមនៅថ្ងៃពុធ និងត្រូវបញ្ចប់នៅថ្ងៃអាទិត្យនេះ បានដាក់បង្ហាញអាហារ ភេសជ្ជៈ និងអាហារបំប៉ន ដែលផលិតពីឱសថថៃ ជាពិសេស Kratom, កញ្ឆា, Chiretta ពណ៌បៃតង (fah talai jone) ក្នុងចំណោមផលិតផលផ្សេងៗទៀត។ លោក Somsak បាននិយាយថា ឱសថទាំងនេះមានអត្ថប្រយោជន៍ និងអាចប្រែក្លាយទៅជាអាហារបំប៉ន ដើម្បីបង្កើតប្រាក់ចំណូល។ លោក​បាន​បន្ត​ថា​៖«​ចំពោះ​កញ្ឆា ឱសថ​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឱ្យ​ស្រប​ច្បាប់ ប៉ុន្តែ​នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ថ្នាំ​ញៀន​ប្រភេទ​ទី៥ រហូត​ដល់​ក្រសួង​សុខាភិបាល​សាធារណៈ​ចេញ​បទប្បញ្ញត្តិ​ថ្មី​»​៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: