អន្តរជាតិ

អ្នកវិទ្យាសាស្ត្រអាហ្រ្វិកខាងត្បូងព្រមានថា មេរោគកូវីដ១៩បំប្លែងថ្មី Omicron អាចគេចវេសពីប្រព័ន្ធភាពស៊ាំ និងបង្កើនលទ្ធភាពនៃការឆ្លង

BY
autoadmin
November 27, 2021

អ្នកវិទ្យាសាស្ត្រផ្នែកហ្សែនរបស់អាហ្វ្រិកខាងត្បូងបាននិយាយថា មេរោគកូវីដ១៩ បំប្លែងថ្មី Omicron មានចំនួននៃការផ្លាស់ប្តូរហ្សែន ឬហៅថា Mutations ខ្ពស់ខុសពីធម្មតា ដោយវាមានច្រើនជាង ៣០ នៅក្នុងប្រូតេអ៊ីនសំខាន់ៗ ដែលមេរោគប្រើដើម្បីចូលទៅក្នុងកោសិកាមនុស្ស។ សាស្ត្រាចារ្យលោក Tulio de Oliveira នាយកមជ្ឈមណ្ឌលឆ្លើយតបនឹងជំងឺរាតត្បាត និងការច្នៃប្រតិដ្ឋ បាននិយាយថា វ៉ារ្យ៉ង់នេះមាន «ការផ្លាស់ប្តូរជាច្រើនលើសពីអ្វីដែលយើងរំពឹងទុក» ដោយបន្ថែមថា វារីករាលដាលយ៉ាងឆាប់រហ័ស ហើយយើងរំពឹងថា នឹងឃើញសម្ពាធនៅក្នុងប្រព័ន្ធសុខភាពនៅពេលចាប់ពី ២ ៣ថ្ងៃ ឬសប្តាហ៍បន្ទាប់ទៀត។

លោក​បាន​ណែនាំ​ដល់​សាធារណជន​ឱ្យព្យាយាម​ចៀស​ពីព្រឹត្តិការណ៍ធំៗ ដែលអាចនាំឱ្យមានការឆ្លងរីករាលដាលឆាប់រហ័ស។ ក្រុមមន្ត្រីខ្លះក៏បានសម្តែងការព្រួយបារម្ភផងដែរថា Omicron អាចគេចចេញពីប្រព័ន្ធភាពស៊ាំ និងការពង្រឹងលទ្ធភាពនៃការឆ្លង ប៉ុន្តែយ៉ាងណា វាលឿនពេកក្នុងការប្រាប់ថា តើ Omicron នឹងមានផលប៉ះពាល់លើប្រសិទ្ធភាពនៃវ៉ាក់សាំង ឬទេ។ ក្រុមមន្ត្រីបាននិយាយថា ការសិក្សាបន្ថែមទៀតក៏ចាំបាច់ត្រូវធ្វើឡើងផងដែរ ដើម្បីស្វែងយល់ពីភាពធ្ងន់ធ្ងរនៃរោគសាស្ត្រនៃវ៉ារ្យ៉ង់នេះ បើប្រៀបធៀបទៅនឹងវ៉ារ្យ៉ង់មុនៗ។

គួរឱ្យដឹងដែរថា អាហ្រ្វិកខាងត្បូងក៏ដូចជាតំបន់ជាច្រើនទៀតដែរ ខ្លួនបានទទួលរងនូវរលកនៃជំងឺ COVID-19 បំប្លែងខ្លួនសំខាន់ៗចំនួន ៣ ចាប់តាំងពីការរីករាលដាលនៃជំងឺរាតត្បាត។ សព្វថ្ងៃចំនួននៃការឆ្លងថ្មីនៅទូទាំងប្រទេសមានកម្រិតទាប ហើយកម្រិតវិជ្ជមានគឺស្ថិតនៅក្រោម ៥% ប៉ុន្តែមន្ត្រីសុខាភិបាលសាធារណៈបានព្យាករណ៍ថា នឹងមានរលកទី៤ ដោយសារតែការចាក់វ៉ាក់សាំងមិនទាន់សភាពការ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: