អន្តរជាតិ

ព័រទុយហ្គាល់តម្រូវឱ្យអ្នកដំណើរដែលចូលមកប្រទេសខ្លួន ត្រូវមានក្រដាសបញ្ជាក់ពីលទ្ធផលអវិជ្ជមាននៃជំងឺកូវីដ១៩ ហើយអ្នកល្មើសនឹងត្រូវពិន័យជាប្រាក់ ២២,០០០ ដុល្លារ

BY
autoadmin
November 27, 2021

ប្រទេសព័រទុយហ្គាល់បាននិយាយថា ខ្លួននឹងតម្រូវឱ្យអ្នកដំណើរទាំងអស់ដែលហោះហើរចូលប្រទេសខ្លួន ត្រូវបង្ហាញក្រដាសតេស្តជំងឺ COVID-19 ជាមួយនឹងលទ្ធផល «អវិជ្ជមាន» នៅពេលមកដល់ ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។ រដ្ឋាភិបាលព័រទុយហ្កាល់បានធ្វើសេចក្តីប្រកាសនេះកាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានការផ្ទុះឡើងនៃករណីឆ្លងជំងឺ ​COVID-19 នៅក្នុងបណ្តាប្រទេសនៅអឺរ៉ុប ដូចជាប្រទេសអាល្លឺម៉ង់ និងប្រទេសបារាំង។

រដ្ឋាភិបាលនឹងផាកពិន័យក្រុមហ៊ុនអាកាសចរណ៍ចំនួន ២០ ០០០ អឺរ៉ូ ឬប្រហែល ២២ ០០០ ដុល្លារ សម្រាប់អ្នកដំណើរម្នាក់ ប្រសិនបើពួកគេដឹកជញ្ជូនជនណាដែលមិនមានភស្តុតាងនៃការធ្វើតេស្តអវិជ្ជមាន។

ប្រទេសព័រទុយហ្គាល់បានណែនាំជំហានដើម្បីកំណត់ការរីករាលដាលនៃជំងឺរាតត្បាត បើទោះបីជាជិត ៨៧% នៃប្រជាជនរបស់ខ្លួន ត្រូវបានចាក់វ៉ាក់សាំងពេញលេញក៏ដោយ។ នាយករដ្ឋមន្ត្រី Antonio Costa បានប្រាប់សន្និសីទសារព័ត៌មានថា រដ្ឋាភិបាលរបស់លោកត្រូវតែបន្តភ្នាល់លើការចាក់វ៉ាក់សាំង ដើម្បីគ្រប់គ្រងជំងឺរាតត្បាត។ រដ្ឋាភិបាល​មាន​បំណង​ផ្តល់​ការ​បង្កើន​ការ​ចាក់ដូសជំរុញ​ដល់​ ១ ​ភាគ​ ៤ ​នៃ​ចំនួន​ប្រជាជន​របស់​ខ្លួន​នៅ​ចុង​ខែ​មករា៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: