អន្តរជាតិ

ក្រុមហ៊ុន Pfizer កំពុងផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទថ្មី ដើម្បីឱ្យត្រូវជាមួយវ៉ារ្យ៉ង់ Omicron

BY
autoadmin
November 30, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា ក្រុមហ៊ុន Pfizer ដែលជាអ្នកផលិតឱសថដ៏ធំរបស់សហរដ្ឋអាមេរិក មានបំណងនឹងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រភេទថ្មីមួយទៀត សម្រាប់ទប់ស្កាត់ជាមួយវ៉ារ្យ៉ង់ Omicron ហើយវ៉ាក់សាំងនោះអាចរួចរាល់នៅក្នុងរយៈពេល ១០០ ថ្ងៃទៀត។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយ លោក Albert Bourla ដែលជា CEO របស់ក្រុមហ៊ុន Pfizer បានឱ្យដឹងថា វ៉ាក់សាំងបច្ចុប្បន្នមានការការពារតិចជាងមុន ចំពោះការបំប្លែងខ្លួនថ្មី (Omicron)។ ដូច្នេះ Pfizer ត្រូវការវ៉ាក់សាំងប្រភេទថ្មីទៀត ដែលនឹងមានប្រសិទ្ធភាពខ្ពស់ដូចមុន។

លោកបានបន្ថែមថា កន្លងមក Pfizer ក៏ធ្លាប់មានវ៉ាក់សាំងសម្រាប់វ៉ារ្យ៉ង់ Delta និង Belta ផងដែរ ប៉ុន្តែដោយសារវ៉ាក់សាំងបច្ចុប្បន្ននៅមានប្រសិទ្ធភាព ក្រុមហ៊ុនមិនចាំបាច់បញ្ចេញវាទេ។ ដូចគ្នាជាមួយវ៉ាក់សាំងសម្រាប់ Omicron គឺវានឹងបញ្ចេញឱ្យប្រើប្រាស់ ប្រសិនបើវ៉ាក់សាំងបច្ចុប្បន្នមិនមានប្រសិទ្ធភាព៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: