ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គិតមកទល់ពេលនេះ មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron មានវត្តមាននៅក្នុងប្រទេសចំនួន ២៤ ទូទាំងពិភពលោកហើយ

    BY autoadmin December 2, 2021
    គិតមកទល់ពេលនេះ មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron មានវត្តមាននៅក្នុងប្រទេសចំនួន ២៤ ទូទាំងពិភពលោកហើយ

    យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes បានរាយការណ៍ថា មេរោគកូវីដ១៩ វ៉ារ្យ៉ង់ថ្មី Omicron ត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន ២៤ រួចមកហើយគិតត្រឹមថ្ងៃពុធនេះ ខណៈដែលសហរដ្ឋអាមេរិកបានក្លាយជាប្រទេសថ្មីចុងក្រោយបង្អស់ ដែលបានរកឃើញវត្តមានរបស់ Omicron ។ សហរដ្ឋអាមេរិកបានបញ្ជាក់ពីករណីមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីនេះ ចេញពីអ្នកដំណើរម្នាក់មកពីអាហ្រ្វិកខាងត្បូង ហើយរូបគេបានមកដល់រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី២២ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។

    អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា៖«ខណៈដែលទីភ្នាក់ងារយើងកំពុងផ្ដោតសំខាន់លើ Omicron វ៉ារ្យ៉ង់ថ្មីនេះគឺមិនគួរធ្វើឱ្យយើងភ្ញាក់ផ្អើលនោះទេ ព្រោះនេះជាអ្វីដែលមេរោគនឹងធ្វើ ហើយវានឹងបន្តធ្វើបែបនេះដរាបណាយើងបើកដៃឱ្យវា។ ឱ្យវាបន្តចម្លងរីករាលដាល»។ ជម្រាបដែរថា គិតមកទល់ពេលនេះវ៉ារ្យ៉ង់ Omicron ត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ២៤ រួមទាំងសហរដ្ឋអាមេរិក កាណាដា អាហ្វ្រិកខាងត្បូង បូតស្វាណា នីហ្សេរីយ៉ា អារ៉ាប៊ីសាអូឌីត ហុងកុង អាល្លឺម៉ង់ អ៊ីស្រាអែល ចក្រភពអង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ បែលហ្ស៊ិក អ៊ីស្រាអែល និងហូឡង់៕

    អត្ថបទ៖ លីដា
    ប្រភព៖ Forbes

    Share This Post: