អន្តរជាតិ

តុលាការមីយ៉ាន់ម៉ាបានកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់​ពន្ធនាគារ​រយៈពេល​ ៤​ឆ្នាំ

BY
autoadmin
December 6, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃច័ន្ទ​ ទី០៦ ខែធ្នូ ឆ្នាំ២០២១ បានរាយការណ៍ថា មេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវបានរបបយោធាធ្វើរដ្ឋប្រហារទម្លាក់​ គឺ​លោកស្រី អ៊ុងសាន ស៊ូជី បាន​ទទួល​ការ​ដាក់ទោសឱ្យជាប់​ពន្ធនាគារ​រយៈពេល​ ៤​ឆ្នាំ ​នៅ​ថ្ងៃ​ច័ន្ទនេះផ្ទាល់ ​ពី​បទ​ញុះញង់​ និង​ការ​រំលោភ​ច្បាប់​ស្តីពី​គ្រោះមហន្តរាយ​ធម្មជាតិ។

ប្រភពដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងដែរថា ប្រធានាធិបតីលោក Win Myint ក៏បានទទួលការកាត់ទោសដាក់ពន្ធនាគារដូចគ្នា នៅក្នុងសាលក្រមដំបូងប្រឆាំងនឹងអតីតមេដឹកនាំទាំង ២ ដែលត្រូវបានកាត់ទោស បន្ទាប់ពីយោធាបានដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ដើមឆ្នាំនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: