WHO និយាយថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលកំពុងមានស្រាប់ គួរតែអាចមានប្រសិទ្ធភាពជាមួយវ៉ារ្យ៉ង់អូមីក្រុង
- BY
- autoadmin
- December 8, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលកំពុងមានស្រាប់នាពេលបច្ចុប្បន្ន គួរតែនៅតែការពារអ្នកដែលឆ្លងមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ប្រភេទធ្ងន់ធ្ងរបាន។ អនុសាសន៍របស់ WHO បានធ្វើឡើង បន្ទាប់ពីការធ្វើតេស្តមន្ទីរពិសោធន៍ដំបូងទាក់ទងនឹងអូមីក្រុង នៅឯអាហ្រ្វិកខាងត្បូងបានបង្ហាញថា វាអាចគេចផុតពីវ៉ាក់សាំងរបស់ Pfizer បាន ដោយសាររបៀបដែលអង់ទីកររបស់វ៉ាក់សាំងនឹងមេរោគ គឺមានការធ្លាក់ចុះយ៉ាងខ្លាំង។ ពោលគឺវ៉ាក់សាំងរបស់ Pfizer/BioNTech បានថយចុះប្រសិទ្ធភាព ៤០% ជាមួយនឹងវ៉ារ្យ៉ង់អូមីក្រុង។

ប៉ុន្តែលោកវេជ្ជបណ្ឌិត Mike Ryan របស់ WHO បាននិយាយថា មិនមានសញ្ញាថា អូមីក្រុង អាចគេចផុតពីវ៉ាក់សាំងខ្លាំងជាងវ៉ារ្យ៉ងដទៃទេ។ លោកវេជ្ជបណ្ឌិត Mike Ryan បាននិយាយថា៖«យើងមានវ៉ាក់សាំងដែលមានប្រសិទ្ធភាពខ្ពស់ ដែលបានបង្ហាញប្រសិទ្ធភាពប្រឆាំងនឹងគ្រប់វ៉ារ្យ៉ង់ទាំងអស់មកទល់ពេលនេះ ទាក់ទងនឹងជំងឺធ្ងន់ធ្ងរ និងការសម្រាកនៅមន្ទីរពេទ្យ ហើយគ្មានហេតុផលអ្វីដែលត្រូវរំពឹងថា អូមីក្រុងនឹងខុសពីគេនោះទេ»។ គាត់បាននិយាយថា ទិន្នន័យដំបូងបានណែនាំថា អូមីក្រុង មិនធ្វើឱ្យមនុស្សឈឺជាងវ៉ារ្យ៉ង់ដែលតា និងប្រភេទផ្សេងទៀតទេ។ លោកបានបន្តថា៖ «ប្រសិនបើមានអ្វីមួយប្លែក វានឹងអាចមានចំពោះជំងឺដែលមិនធ្ងន់ធ្ងរ»៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






