ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃទី១៣ ខែធ្នូ ទៅ ក្រសួងនឹងផ្ទេរការចែកចាយឧបករណ៍តេស្តរហ័ស២ប្រភេទទៅប្រៃសណីយ៍កម្ពុជាវិញ ដើម្បីបន្តចែកចាយ

    BY Khmernote Media December 8, 2021
    ចាប់ពីថ្ងៃទី១៣ ខែធ្នូ ទៅ ក្រសួងនឹងផ្ទេរការចែកចាយឧបករណ៍តេស្តរហ័ស២ប្រភេទទៅប្រៃសណីយ៍កម្ពុជាវិញ ដើម្បីបន្តចែកចាយ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្ទេរការចែកចាយឧបករណ៍តេស្តរហ័សទៅប្រៃសណីយ៍កម្ពុជា ឲ្យបានជ្រាបថា៖ ចាប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ មក ក្រសួងប្រៃសណីយ៍ បានចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ដែលបានធ្វើឲ្យឧបករណ៍តេស្តរហ័សមានភាពសំបូរ និងបន្សាំទៅនឹងតម្លៃទីផ្សារ ហើយក្រសួងស្ថាប័ន រោងចក្រ សហគ្រាសនានា និងប្រជាជនទូទៅមានលទ្ធភាពក្នុងការទិញយកទៅធ្វើតេស្ត និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។

    បច្ចុប្បន្ន ក្រសួងកំពុងចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Asan Easy Test ផលិតនៅប្រទេសកូរ៉េ និងWondfo ផលិតនៅប្រទេសចិន ជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថានរងភ្នាក់ងារចែកចាយ និងសាធារណជន។

    ចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ ក្រសួងនឹងផ្ទេរការចែកចាយឧបករណ៍តេស្តរហ័សទៅប្រៃសណីយ៍កម្ពុជា ដើម្បីបន្តចែកចាយ និងអាចផ្តល់បន្ថែមនូវសេវាកម្មដឹកជញ្ជូន។ សម្រាប់សាធារណជនដែលបានបញ្ជាទិញ និងទូទាត់រួចមុនកាលបរិច្ឆេទខាងលើ សូមមកទទួលឧបករណ៍តេស្តរហ័សនៅទីស្ដីការក្រសួងប្រៃសណីយនិងទូរគមនាគមន៍។

    ដូចនេះ ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរងភ្នាក់ងារចែកចាយ និងសាធារណជន អាចបន្តបញ្ជាទិញឧបករណ៍តេស្តរហ័សតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលធ្លាប់ប្រើប្រាស់ពីមុនមក មានតំណភ្ជាប់ ឬអញ្ជើញទិញដោយផ្ទាល់នៅប្រៃសណីយកម្ពុជា ដែលមានអាសយដ្ឋាន វិថីព្រះអង្គអេង (១៣)​សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕

    Share This Post: