ប្រធានអង្គការសុខភាពពិភពលោកបាននិយាយថា វាឆាប់ពេកក្នុងការកំណត់ហានិភ័យរបស់មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ឱ្យបានច្បាស់លាស់
- BY
- autoadmin
- December 9, 2021
ប្រធានអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នប្រឆាំងនឹងមេរោគ COVID-19 វ៉ារ្យ៉ង់ Omicron ដោយលោកបាននិយាយថា «វាឆាប់ពេកក្នុងការកំណត់ឱ្យច្បាស់លាស់» អំពីហានិភ័យដែលអាចកើតមានរបស់មេរោគបំប្លែងខ្លួនថ្មីមួយនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១។

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានក្នុងប្រទេសស្វីសកាលពីថ្ងៃពុធថា៖«ទិន្នន័យដែលកំពុងលេចចេញមកពីអាហ្វ្រិកខាងត្បូង បង្ហាញពីការកើនឡើងហានិភ័យនៃការឆ្លងឡើងវិញជាមួយនឹងវ៉ារ្យ៉ង់អូមីក្រុង»។ លោកបានចង្អុលបង្ហាញថា វ៉ារ្យ៉ង់ថ្មីនេះអាចបង្កការគំរាមកំហែងដល់អ្នកដែលធ្លាប់បានឆ្លងមេរោគកាលពីអតីតកាល។
លោក Tedros បានផ្តល់យោបល់ថា វ៉ារ្យ៉ង់នេះអាចមិនសូវធ្ងន់ធ្ងរនោះទេ ក៏ដោយសារមានភស្តុតាងមួយចំនួនបង្ហាញថា អូមីក្រុង បង្កឱ្យមានជំងឺស្រាលជាង ដែលតា ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ត្រូវការទិន្នន័យបន្ថែមទៀត ដើម្បីវាយតម្លៃស្ថានភាព ហើយបានជំរុញឱ្យប្រជាពលរដ្ឋរក្សាការប្រុងប្រយ័ត្ន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






