ពន្ធនាគារខេត្តស្ទឹងត្រែង ធ្វើការបំភ្លឺ និងបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មានមានខ្លឹមសារ “ផ្ទុះកូវីដ-១៩ លើពិរុទ្ធជនក្នុងពន្ធនាគារខេត្តស្ទឹងត្រែងរួមទាំងមន្ត្រីអនុរក្សពន្ធនាគារប្រមាណជាង ៣០០នាក់”
ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ពន្ធនាគារខេត្តស្ទឹងត្រែង បានចេញលិខិតបដិសេធ ជូនសាធារណៈជនទាំងអស់ទូទាំងខេត្តស្ទឹងត្រែង ក៏ដូចជាទូទាំងប្រទេស ឲ្យបានជ្រាបថា៖

ពន្ធនាគារខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺ និងបដិសេធទាំងស្រុងចំពោះបណ្ដញផ្សព្វផ្សាយព័ត៌មាន និងគេហទំព័រមួយចំនួន បានធ្វើការផ្សព្វផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ដែលមានខ្លឹមសារ “ផ្ទុះកូវីដ-១៩ លើពិរុទ្ធជនក្នុងពន្ធនាគារខេត្តស្ទឹងត្រែងរួមទាំងមន្ត្រីអនុរក្សពន្ធនាគារប្រមាណជាង ៣០០នាក់” ពន្ធនាគារខេត្ត សូមអះអាងថា រាលខ្លឹមសារខាងលើនេះ គ្មានមូលដ្ឋានពីតួរលេខ និងទិន្នន័យច្បាស់លាស់ ដោយការធ្វើតេស្ត (Rapit Test) មិនទាន់យកជាផ្លូវការនោះទេ លុះត្រាតែការធ្វើតេស្តឆ្លងកាត់ម៉ាស៊ីនធំ ហៅថា (PCR) ទើបអាចរាប់បញ្ចូលទៅក្នុងបញ្ចីនៃអ្នកឆ្លងជំងឺកូវីដ-១៩ ការផ្សព្វផ្សាយព័ត៌មាននេះ មានចេតនាធ្វើឲ្យប៉ះពាល់ដល់ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ពន្ធនាគារ។
អង្គភាពសូមបញ្ជាក់ថា មន្ត្រីពន្ធនាគារទាំងអស់បានចាក់វ៉ាក់សាំង ចំនួន ៣ដូស និងជនជាប់ឃុំបានចាក់វ៉ាក់សាំងប្រភេទ(Johnson & Johnson) ។ សេចក្ដីដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី សាធារណៈជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ដោយការពិចារណា ៕
