ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ឲ្យម្ចាស់ហ្វេសប៊ុក២រូប ដែលសរសេរផ្តេសផ្តាស ចូលខ្លួនមកបំភ្លឺជាបន្ទាន់ បើពុំដូច្នោះទេនឹងចាត់ការតាមច្បាប់

    BY Khmernote Media December 10, 2021
    ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ឲ្យម្ចាស់ហ្វេសប៊ុក២រូប ដែលសរសេរផ្តេសផ្តាស ចូលខ្លួនមកបំភ្លឺជាបន្ទាន់ បើពុំដូច្នោះទេនឹងចាត់ការតាមច្បាប់

    ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស​របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីដែលហ្វេសបុកចំនួន២ ដោយទី១៖ ឈ្មោះថា Bong Samarth KH ដែលបានសរសេរថា (រង់ចាំបន្តិចទៅបងប្អូន​ ឡា​នទឹកកំពុងតថ្លៃគ្នាជិតត្រូវហេីយ…) និងទី២៖ ហ្វេសប៊ុកឈ្មោះ Röthäñâ Bëë ដែលបានសរសេរថា (ឡានទឹកពុងតថ្លៃគ្នាអត់ទាន់ត្រូវ)​ ដែលជាករណីអគ្គិភ័យខាងលេីនេះ​ កេីតឡេីងនៅតាមបណ្តោយផ្លូវរថភ្លេីង ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​​ រាជធានីភ្នំពេញ​ នាថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ​២០២១នេះ។

    ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុក​ Bong Samarth KH និងហ្វេសបុក​ Röthäñâ Bëë ដែលបានសរសេរបែបនេះ​ ​និងធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលេីកងកម្លាំងសមត្ថកិច្ច​ ដែលបានចុះប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ​ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។

    សូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា​ ករណីអគ្គិភ័យយប់មិញនេះ​ ដោយសារតែស្ថានភាពផ្លូវចូលទៅខាងក្នុង​ មានលក្ខណៈតូចចង្អៀតពិបាកក្នុងការបេីកបរ​។

    សូមម្ចាស់ហ្វេសបុកឈ្មោះ​ Bong Samarth KH និងម្ចាស់ហ្វេសបុក​ Röthäñâ Bëë ខាងលេីនេះ ចូលខ្លួនមកបំភ្លឺនៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ជាបន្ទាន់ បើពុំដូច្នោះទេ កងកម្លាំងសមត្ថកិច្ចនគរបាលយេីង​ និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕

    Share This Post: