ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍ កើនរំលឹកដល់ម្ចាស់អាជីវកម្មដែលពុំទាន់មានអាជ្ញាបណ្ណទេសចរណ៍ ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំ ឱ្យមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

    BY Khmernote Media December 11, 2021
    ក្រសួងទេសចរណ៍ កើនរំលឹកដល់ម្ចាស់អាជីវកម្មដែលពុំទាន់មានអាជ្ញាបណ្ណទេសចរណ៍ ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំ ឱ្យមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរទេសចរណ៍នៅរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា៖ ដោយស្ថានភាពវិបត្តិជំងឺកូវីដ-១៩ (COVID-19) នៅពុំទាន់បានបញ្ចប់ និងដើម្បីចូលរួមសម្រួលដល់ការប្រកបធុរកិច្ចក្នុងវិស័យទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍ សូមជម្រាបជូនដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ឲ្យបានជ្រាបថា៖ ក្រសួងទេសចរណ៍ សម្រេចផ្ដល់រយៈពេលអនុគ្រោះលើកលែងពិន័យអន្តរការណ៍ជាប្រាក់ចំពោះការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ដែលជាសេវាសាធារណៈផ្ដល់ដោយក្រសួងទេសចរណ៍ (ដូចមានកំណត់ក្នុងឧបសម្ព័ន្ធ១ កម្រងសេវាសាធារណៈរបស់រដ្ឋបាលកណ្ដាលក្រសួងទេសចរណ៍ នៃប្រកាសអន្តរក្រសួង លេខ ១៦០ សហវ.ប្រក.ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ដីពីការផ្ដល់សេវាសាធារណៈ និងការពិន័យជាប្រាក់ដោយក្រសួងទេសចរណ៍) ដោយអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

    មន្ទីរទេសចរណ៍នៅរាជធានីភ្នំពេញ សូមក្រើន រំលឹកដល់លោក លោកស្រីម្ចាស់អាជ្ញាបណ្ណទេសចរណ៍ ឬប្រតិបត្តិករទេសចរណ៍ ដែលពុំទាន់មានអាជ្ញាបណ្ណទេសចរណ៍ ឬអាជ្ញាបណ្ណទេសចររណ៍ហួសសុពលភាព ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍ នៅក្រសួងទេសចរណ៍ ឬនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ចំពោះព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ក្រុមការងារអាជ្ញាបណ្ណទេសចរណ៍នៅទីស្ដីការក្រសួងទេសចរណ៍ ឬតាមរយៈមន្ទីរទេសចរណ៍លេខទូរស័ព្ទ៖ 098 363 601; 017 989 556 ឲ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ៕

    ប្រភព​៖ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ – Phnom Penh Tourism Department

    Share This Post: