ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រោះរញ្ជួយដីកម្រិត ៧.៣ រ៉ិចទ័រ ជាមួយសញ្ញាព្រមានពីរលកយក្សស៊ូណាមិ បានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតប្រទេសឥណ្ឌូណេស៊ី

    BY autoadmin December 14, 2021
    គ្រោះរញ្ជួយដីកម្រិត ៧.៣ រ៉ិចទ័រ ជាមួយសញ្ញាព្រមានពីរលកយក្សស៊ូណាមិ បានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតប្រទេសឥណ្ឌូណេស៊ី

    យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា ការរញ្ជួយដីកម្រិត ៧.៣ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងកើតប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ ដែលធ្វើឱ្យពលរដ្ឋនៅទីនោះត្រូវស្វែងរកទីទួលខ្ពស់ដើម្បីសុវត្ថិភាពរបស់ពួកគេ។ គ្រោះរញ្ជួយដីនេះបានវាយប្រហារចម្ងាយ ១១២ គីឡូម៉ែត្រ ភាគខាងជើងនៃក្រុង Maumere នៅលើកោះ Flores ។ USGS បាននិយាយថា វាបានវាយប្រហារក្នុងជម្រៅ ១៨.៥ គីឡូម៉ែត្រ ក្នុងសមុទ្រ Flores នៅម៉ោង ១០ និង ២០ នាទី ព្រឹក ម៉ោងក្នុងស្រុក (10:20 p.m. ET)។

    ដោយផ្អែកលើប៉ារ៉ាម៉ែត្រនៃការរញ្ជួយដីជាបឋម មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិនៅប៉ាស៊ីហ្វិក (Pacific Tsunami Warning Center) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថា៖«ការព្រមានពីរលកយក្សស៊ូណាមិអាចមានទៅបាន សម្រាប់ឆ្នេរសមុទ្រដែលមានចម្ងាយ ១,០០០ គីឡូម៉ែត្រ នៃចំណុចកណ្តាលនៃកន្លែងដែលមានការរញ្ជួយដី»។ ប្រធានទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG) លោក Dwikorita Karnawati ក្រោយមកបានបញ្ជាក់ថា ការព្រមានអំពីរលកយក្សស៊ូណាមិ គឺគ្មានទៀតទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: