អន្តរជាតិ

របាយការណ៍ពី CDC ៖ ច្រើនជាង ៧០% ក្នុងចំណោមករណីថ្មីនៃជំងឺកូវីដ១៩ ដែលរាយការណ៍នៅទូទាំងសហរដ្ឋអាមេរិក គឺបណ្ដាលមកពីវ៉ារ្យ៉ង់ អូមីក្រុង

BY
autoadmin
December 21, 2021

អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិកបាននិយាយថា ច្រើនជាង ៧០% នៃករណីថ្មីនៃជំងឺ COVID-19 ដែលបានរាយការណ៍នៅទូទាំងប្រទេសកាលពីសប្តាហ៍មុន គឺទំនងជាបណ្តាលមកពីវ៉ារ្យ៉ង់ អូមីក្រុង ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ បានចេញផ្សាយការវិភាគចុងក្រោយរបស់ខ្លួនកាលពីថ្ងៃចន្ទ ដោយបាននិយាយថា វ៉ារ្យ៉ង់ អូមីក្រុង មានចំនួនប្រហែល ៧៣.២% នៃករណីថ្មីក្នុងអំឡុងពេលសប្តាហ៍ដែលបញ្ចប់ទៅនៅថ្ងៃសៅរ៍កន្លងទៅ។ តួលេខនោះគឺជាការកើនឡើងជិត ៦ដង ពី ១២.៦% ដែលបានប៉ាន់ប្រមាណសម្រាប់សប្តាហ៍មុន។

នៅក្នុងរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក គេសង្កេតឃើញថា ការឆ្លងរបស់វ៉ារ្យ៉ង់ អូមីក្រុង ហាក់ដូចកំពុងវ៉ាដាច់វ៉ារ្យ៉ង់ ដែលតា យ៉ាងឆាប់រហ័សបំផុត។ វាត្រូវបានគេប៉ាន់ស្មានថា មានចំនួន ៩២% នៃករណីថ្មីនៅក្នុងរដ្ឋញូវយ៉ក និងញូវជឺស៊ី សម្រាប់វ៉ារ្យ៉ង់ អូមីក្រុង ក៏ដូចជា ៩២.៣%% នៅរដ្ឋអ៊ីលីណយ និងអូហៃអូ។ ករណីសប្តាហ៍នៃករណីជំងឺ COVID-19 ជាមធ្យមនៅទូទាំងប្រទេស បានកើនឡើងដល់ជាង ១២៧,០០០ ករណី គិតត្រឹមថ្ងៃសៅរ៍​ខណៈដែលការចូលមន្ទីរពេទ្យបានឈានដល់ជាមធ្យមប្រហែល ៧,៥០០ នាក់ ក្នុងមួយថ្ងៃ។ តួលេខទាំង ២ បានកើនឡើងច្រើនជាង ៣០% ចាប់តាំងពីមួយខែមុន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: