ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំនួនអ្នកបាត់បង់ជីវិតដោយសារព្យុះទីហ្វុងនៅប្រទេសហ្វីលីពីន បានកើនដល់ ៣៧៥នាក់ ខណៈមនុស្សចំនួន ៥៦នាក់ នៅបាត់ខ្លួននៅឡើយ

    BY autoadmin December 21, 2021
    ចំនួនអ្នកបាត់បង់ជីវិតដោយសារព្យុះទីហ្វុងនៅប្រទេសហ្វីលីពីន បានកើនដល់ ៣៧៥នាក់ ខណៈមនុស្សចំនួន ៥៦នាក់ នៅបាត់ខ្លួននៅឡើយ

    គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងដែលបានវាយលុកប្រទេសហ្វីលីពីន បានកើនឡើងដល់ ៣៧៥ នាក់ ខណៈមនុស្សជាង ៥០ នាក់ផ្សេងទៀត នៅតែបាត់ខ្លួននៅឡើយ។ ជាមួយគ្នានេះដែរ ខេត្តភាគកណ្តាលមួយចំនួនកំពុងជួបបញ្ហាជាមួយនឹងការដាច់ទំនាក់ទំនង និងការដាច់ចរន្តអគ្គិសនី ក៏ដូចជាកង្វះអាហារ និងទឹក។ រំលឹកផងដែរថា ព្យុះទីហ្វុង រ៉ៃ បានបក់បោកក្នុងល្បឿន ១៩៥ គីឡូម៉ែត្រ/ម៉ោង ជាមួយនឹងខ្យល់កន្ទ្រាក់ក្នុងល្បឿនរហូតដល់ ២៧០ គីឡូម៉ែត្រ/ម៉ោង មុនពេលបក់ចូលទៅក្នុងសមុទ្រចិនខាងត្បូងនៅថ្ងៃសុក្រ ហើយវាបានធ្វើឱ្យប្រទេសហ្វីលីពីនប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងភ្លាមៗ ដែលធ្វើឱ្យមានគ្រោះទឹកជំនន់ជាច្រើនកន្លែង។

    យ៉ាងហោចណាស់មនុស្ស ៣៧៥ នាក់បានស្លាប់ ៥៦ នាក់បាត់ខ្លួន និង ៥០០ នាក់បានរងរបួស នេះបើយោងតាមទិន្នន័យរបស់ប៉ូលីសជាតិ។ ចំនួនអ្នកស្លាប់អាចនៅតែកើនឡើង ដោយសារទីប្រជុំជន និងភូមិមួយចំនួន គឺក្រុមសង្គ្រោះនៅតែមិនអាចទៅដល់បានឡើយ ដោយសារការទំនាក់ទំនងត្រូវបានផ្ដាច់ និងការដាច់ចរន្តអគ្គិសនីជាដើម ទោះបីជាកិច្ចខិតខំប្រឹងប្រែងសម្អាត និងជួសជុលដ៏ធំកំពុងដំណើរការក៏ដោយ។ មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​សម្លាប់​​ដើមឈើ និង​បាក់​ជញ្ជាំងបាក់សង្កត់ ក៏ដូចជាទឹកជំនន់ និង​ការ​បាក់​ដី។ ប៉ូលិសបាននិយាយថា បុរសអាយុ ៥៧ ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ដោយចងកនឹងមែកឈើ ហើយស្ត្រីម្នាក់ត្រូវបានទឹកគួចយកទៅ និងបានស្លាប់នៅក្នុងខេត្ត Negros Occidental ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: