អ៉ីស្រាអែលគ្រោងនឹងផ្ដល់វ៉ាក់សាំងដូសទី៤ បន្ថែមទៀត ជូនដល់មនុស្សចាស់ និងបុគ្គលិកថែទាំសុខភាពរបស់ខ្លួន
- BY
- autoadmin
- December 22, 2021
អ៊ីស្រាអែលគ្រោងនឹងផ្តល់វ៉ាក់សាំងការពារជំងឺ COVID-19 ដូសទី៤ សម្រាប់មនុស្សចាស់ និងបុគ្គលិកថែទាំសុខភាព ខណៈពេលដែលវ៉ារ្យ៉ង់ អូមីក្រុង កំពុងរីករាលដាលយ៉ាងឆាប់រហ័ស។ ប្រទេសនេះបាន និងកំពុងជំរុញទៅមុខ ជាមួយនឹងកម្មវិធីវ៉ាក់សាំងឈានមុខគេលើពិភពលោក ដោយបានចាប់ផ្តើមផ្ដល់វ៉ាក់សាំងដូសទី៣ នៅក្នុងខែសីហា ហើយប្រហែល ៤៤% នៃចំនួនប្រជាជនរបស់ខ្លួន ឬ ៤.១៧ លាននាក់បានទទួលវា។

បន្ទាប់មកចំនួននៃការឆ្លងបានធ្លាក់ចុះ ប៉ុន្តែបានកើនឡើងម្តងទៀតចាប់តាំងពីចុងខែវិច្ឆិកា នៅពេលដែលវ៉ារ្យ៉ង់ អូមីក្រុង ចាប់ផ្ដើមរីករាលដាល។ ករណីឆ្លងមេរោគថ្មីប្រចាំថ្ងៃ លើសពី ១,០០០ កាលពីថ្ងៃអាទិត្យ ជាលើកដំបូងក្នុងរយៈពេលប្រហែល ២ខែ ហើយក្រុមអ្នកជំនាញនៃរដ្ឋាភិបាលអ៊ីស្រាអែល បានផ្តល់អនុសាសន៍កាលពីថ្ងៃអង្គារថា ការចាក់ដូសទី៤ គួរតែត្រូវផ្តល់ឱ្យមនុស្សដែលមានអាយុ ៦០ ឆ្នាំឡើងទៅ និងបុគ្គលិកថែទាំសុខភាពបន្ថែមទៀត ដើម្បីការពារពួកគេពីមេរោគបំប្លែងខ្លួនថ្មី៕

អត្ថបទ៖ លីដា
ប្រភព៖ France24
- Share This Post:






