ប្រទេសជប៉ុនបានរកឃើញករណីជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង នៅក្នុងសហគមន៍ជាលើកដំបូងបំផុត
- BY
- autoadmin
- December 22, 2021
អភិបាលនៃខេត្តភាគខាងលិចនៃទីក្រុង Osaka របស់ប្រទេសជប៉ុនបាននិយាយថា មនុស្ស ៣នាក់ ដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 វ៉ារ្យ៉ង់ Omicron ដែលពួកគេបានរកឃើញនាពេលថ្មីៗនេះ គឺបានឆ្លងតាមរយៈការឆ្លងក្នុងសហគមន៍។ ក្រសួងសុខាភិបាលនិយាយថា ពួកគេទំនងជាករណី Omicron ដំបូងបង្អស់នៅក្នុងប្រទេសជប៉ុន ដែលការឆ្លងគឺបណ្តាលមកពីការរីករាលដាលនៅតាមសហគមន៍។

អភិបាលខេត្ត Yoshimura Hirofumi បានប្រាប់កិច្ចប្រជុំមួយរបស់ក្រុមការងារការពារមេរោគឆ្លងនៃខេត្តកាលពីថ្ងៃពុធថា អ្នកទាំង ៣ គឺជាអ្នករស់នៅក្នុងទីក្រុង Osaka ដែលមិនមានកំណត់ត្រាថ្មីៗនៃការធ្វើដំណើរទៅបរទេសទេ ហើយលោកថា របៀបនៃការឆ្លងគឺនៅមិនទាន់ដឹងនៅឡើយទេ។ លោក Yoshimura បាននិយាយថា ពួកគេទាំងអស់សុទ្ធតែជាគ្រួសារតែមួយ ហើយបច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យ ដោយមានរោគសញ្ញាស្រាល។ ក្រសួងសុខាភិបាលនិយាយថា ២នាក់ ក្នុងចំណោម ៣នាក់ មានអាយុខ្ទង់ ៣០ ឆ្នាំ និងម្នាក់ជាក្មេងស្រីអាយុក្រោម ១០ ឆ្នាំ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






