អន្តរជាតិ

ប្រទេសបារាំងគ្រោងនឹងតម្រូវឱ្យពលរដ្ឋបញ្ជាក់ថាបានចាក់វ៉ាក់សាំង នៅពេលចូលទៅកន្លែងសាធារណៈណាមួយ ដើម្បីជំរុញឱ្យពលរដ្ឋទៅទទួលយកវ៉ាក់សាំងបង្ការ

BY
autoadmin
December 28, 2021

រដ្ឋាភិបាលបារាំងត្រូវបានគេរំពឹងថា នឹងតម្រូវឱ្យប្រជាជនបង្ហាញភស្តុតាងនៃការចាក់ថ្នាំបង្ការ ដើម្បីចូលទៅកន្លែងសាធារណៈនានា ក្នុងគោលបំណងជំរុញមនុស្សឱ្យទៅទទួលថ្នាំបង្ការ ចំពេលមានការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង។ វាក៏ស្របពេលដែលប្រជាជនបារាំងជាច្រើន បានទៅធ្វើការតេស្ដរកជំងឺ COVID-19 កាលពីសប្តាហ៍មុននៅមុនថ្ងៃបុណ្យណូអែល ខណៈដែលតួលេខប្រចាំថ្ងៃនៃករណី COVID-19 ថ្មីៗ បានកើនឡើងដល់ ១០០,០០០ ជាលើកដំបូងកាលពីថ្ងៃសៅរ៍។

សេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាលស្តីពីវិធានការប្រឆាំងមេរោគថ្មី ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ។ វិធានការថ្មីនេះ រួមមានភស្តុតាងបញ្ជាក់ពីការចាក់វ៉ាក់សាំង ដែលនឹងអនុញ្ញាតឱ្យអ្នកកាន់អាចចូលភោជនីយដ្ឋាន និងសារមន្ទីរ ក៏ដូចជាប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនផ្លូវឆ្ងាយផងដែរ។ ពួកគេនឹងលែងទទួលយកក្រដាសបញ្ជាក់ពីលទ្ធផលអវិជ្ជមាន COVID-19 ដោយផ្អែកលើការធ្វើតេស្តជាគោលការណ៍។ ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ២០២២ ប្រសិន​បើ​ត្រូវ​បាន​អនុម័ត​ដោយ​សភា៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: