គិតមកទល់នឹងពេលនេះ ប្រទេសថៃរកឃើញករណីជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីអូមីក្រុងចំនួន ៧៤០ ករណី ចេញពីខេត្តក្រុងចំនួន ៣៣ ទូទាំងប្រទេស
- BY
- autoadmin
- December 30, 2021
ក្រសួងសុខភាពសាធារណៈថៃបានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 បំប្លែងខ្លួនថ្មី អូមីក្រុង ចំនួន ៧៤០ ករណី គិតមកទល់នឹងបច្ចុប្បន្ន ដែលក្នុងនោះមានអ្នកមកពីក្រៅប្រទេសចំនួន ៤៨៩នាក់ និងការឆ្លងក្នុងសហគមន៍ចំនួន ២៥១ករណី។ លោកវេជ្ជបណ្ឌិត Suphakit Sirilak អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្របាននិយាយថា ទោះបីជាករណីថ្មីនៃជំងឺ COVID-19 ភាគច្រើននៅតែជាវ៉ារ្យ៉ង់ ដែលតា ក៏ដោយ ប៉ុន្តែករណីរបស់ អូមីក្រុង បានចាប់ផ្តើមលេចឡើងកាន់តែខ្លាំងឡើងៗ។

គាត់បាននិយាយថា ការឆ្លងទាក់ទងនឹងវ៉ារ្យ៉ង់ អូមីក្រុង ត្រូវបានរកឃើញនៅក្នុងខេត្តយ៉ាងហោចណាស់ចំនួន ៣៣ របស់ប្រទេសថៃ ដែលក្នុងនោះមានខេត្តចំនួន ១៩ គឺឆ្លងតាមរយៈការចម្លងនៅក្នុងសហគមន៍។ លោកបន្ថែមថា អ្នកជំងឺក្នុងស្រុកជាច្រើននាក់ គឺមានទំនាក់ទំនងទៅនឹងការចម្លងពីចង្កោមផ្ទុះនៅក្រុងកាឡាស៊ីន។ លោក Suphakit បាននិយាយថា ទីក្រុងបាងកក កាឡាស៊ីន និងភូកេត មានច្រើនជាង ៦០% នៃករណី អូមីក្រុង នៅក្នុងប្រទេសថៃ ខណៈដែលការឆ្លងក្នុងស្រុកភាគច្រើនមានទំនាក់ទំនងជាមួយភ្ញៀវបរទេស៕

អត្ថបទ៖ លីដា
ប្រភព៖ Nation Thailand
- Share This Post:






