ការសិក្សារបស់ជប៉ុន៖ ជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង អាចនឹងបង្កឱ្យឆ្លងមេរោគតិចជាង ដែលតា ឬប្រភេទដទៃទៀត
- BY
- autoadmin
- December 30, 2021
ក្រុមអ្នកស្រាវជ្រាវមួយក្រុមនៅក្នុងប្រទេសជប៉ុនបាននិយាយថា ការពិសោធន៍លើសត្វរបស់ខ្លួនបានបង្ហាញថា ជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង ប្រហែលជាបង្កឱ្យឆ្លងមេរោគតិចជាងវ៉ារ្យ៉ង់ ដែលតា ហើយលទ្ធផលនៃការសិក្សារបស់ពួកគេក៏ត្រូវបានបង្ហោះនៅលើអ៉ីធើណេតផងដែរ។ ក្រុមនេះត្រូវបានដឹកនាំដោយសាស្ត្រាចារ្យរងលោក Sato Kei នៃវិទ្យាស្ថានវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យតូក្យូ និងសាស្រ្តាចារ្យលោក Fukuhara Takasuke នៃសាលាវេជ្ជសាស្ត្ររបស់សាកលវិទ្យាល័យជាតិហុកកៃដូ។

ការសិក្សារបស់ក្រុមនេះបានប្រៀបធៀបវ៉ារ្យ៉ង អូមីក្រុង ជាមួយនឹងវ៉ារ្យ៉ង់ ដែលតា ក៏ដូចជាវ៉ារ្យ៉ង់ដើម នៅពេលដែលជំងឺ COVID-19 ទើបតែចេញរាតត្បាតដំបូង។ ក្រុមនេះបាននិយាយថា ដែលតា និង វ៉ារ្យ៉ង់ដើម បានបំបែកកោសិកាមេរោគ និងជំរុញឱ្យមានការបញ្ចូលគ្នារវាង កោសិកា-កោសិកា ប៉ុន្តែ អូមីក្រុង មិនបានបង្ហាញពីការបញ្ចូលគ្នាបែបនោះទេ។
ក្រុមនេះបានចម្លងមេរោគលើសត្វកណ្ដុរ ជាមួយនឹងមេរោគនីមួយៗក្នុងចំណោមមេរោគទាំង ៣ ហើយបានរកឃើញថា កណ្តុរដែលចម្លងមេរោគ ដែលតា ឬមេរោគដើម មានសភាពចុះទម្ងន់ រលាកសួតធ្ងន់ធ្ងរ ឬមានឈាមនៅក្នុងសួត។ ផ្ទុយទៅវិញ សត្វកណ្ដុរដែលបានចាក់បញ្ចូលមេរោគ អូមីក្រុង មិនបានបង្ហាញពីការចុះទម្ងន់ ហើយការរលាកសួតរបស់ពួកគេក៏មិនធ្ងន់ធ្ងរដែរ។ ការរកឃើញអំពី អូមីក្រុង នៅក្នុងការសិក្សារបស់ពួកគេ គឺគ្រាន់តែជាគំរូនៅក្នុងការពិសោធន៍ជាមួយនឹងសត្វប៉ុណ្ណោះ។ ប៉ុន្តែពួកគេនិយាយថា រោគសញ្ញានៃវ៉ារ្យ៉ង់ អូមីក្រុង អាចស្រាលជាង ដែលតា និងប្រភេទដទៃទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






