អន្តរជាតិ

រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក បានអនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំងដូសទី៣ របស់ក្រុមហ៊ុន Pfizer-BioNTech លើកុមារអាយុ ១២ ទៅ ១៥ឆ្នាំ

BY
autoadmin
January 4, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានអនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ឬដូសជំរុញ របស់ក្រុមហ៊ុន Pfizer-BioNTech ក្នុងស្ថានភាពបន្ទាន់ សម្រាប់កុមារដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ។ FDA ក៏បានកាត់បន្ថយចន្លោះពេលដែលត្រូវការចាក់វ៉ាក់សាំង រវាងដូសទី២ និងទី៣ ចាប់ពី ៦ខែ មកនៅត្រឹម ៥ខែ វិញផងដែរ។

សហរដ្ឋអាមេរិកកំពុងមើលឃើញការកើនឡើងនៃចំនួនករណីជំងឺ COVID-19 ដោយសារតែការរីករាលដាលនៃវ៉ារ្យ៉ង់ អូមីក្រុង ។ ទិន្នន័យដែលបានចងក្រងដោយសាកលវិទ្យាល័យ Johns Hopkins បង្ហាញថា ករណីជាមធ្យមប្រចាំថ្ងៃ ក្នុងរយៈពេល ៧ថ្ងៃ ចុងក្រោយរបស់សហរដ្ឋអាមេរិក មានចំនួនជាង ៣៦៣,០០០ ករណី គិតត្រឹមថ្ងៃអាទិត្យ។ ដូច្នេះហើយ រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងព្យាយាមលើកទឹកចិត្តពលរដ្ឋ ឱ្យទទួលបានការចាក់ថ្នាំបង្ការរោគ ដោយបន្ថយអាយុអ្នកដែលអាចទទួលបានវ៉ាក់សាំង និងកាត់បន្ថយចន្លោះពេលរវាងការចាក់ក្នុងមួយលើកៗ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: