អត់រាងសោះ! កូវីដមិនទាន់ស្ងប់ផង ឥណ្ឌាបើកឱ្យមានកម្មវិធីរត់ម៉ារ៉ាតុងធំមួយមានមនុស្សចូលរួមជិត ៥,០០០ នាក់ មិនរក្សាគម្លាត ហើយមានហេតុការណ៍រត់ជាន់គ្នារបួសថែមទៀត (មានវីដេអូ)
- BY
- autoadmin
- January 5, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Times Of India បានរាយការណ៍ថា មនុស្សជាច្រើននាក់បានរងរបួស ហើយក្មេងជំទង់ចំនួន ៣នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីមានការរត់ជាន់គ្នាក្នុងអំឡុងពេលរត់ម៉ារ៉ាតុង ដែលរៀបចំដោយសភានៅក្រុង Bareilly របស់ប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារកន្លងទៅនេះ។ វាគឺជាផ្នែកមួយនៃយុទ្ធនាការសំឡេងនារី ‘Ladki hu, lad sakti hu’ របស់សភាឥណ្ឌា ដែលមានន័យថា «ខ្ញុំជានារី ខ្ញុំអាចតស៊ូបាន» ដែលមានក្មេងស្រីមកជុំគ្នាជិត ៥,០០០ នាក់ ដើម្បីចូលរួមក្នុងការរត់ចម្ងាយ ៥ គីឡូម៉ែត្រនេះ។

ប្រភពបាននិយាយថា ក្មេងស្រីៗមកពីសាលាផ្សេងៗបានចូលរួមយុទ្ធនាការនេះ ហើយនៅពេលការប្រណាំងបានចាប់ផ្តើម ក្មេងស្រីប្រហែល ៥០នាក់ បានដួលលើដីបន្ទាប់ពីអស់ជំហរ ខណៈអ្នកដែលនៅពីក្រោយពួកគេបានរុញច្រានទៅមុខបន្ថែមទៀត។ ពួកគេត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា ដោយសមាជិកគណៈកម្មាធិការរៀបចំយុទ្ធនាការ។ ព្រឹត្តិការណ៍នោះត្រូវបានបញ្ចប់ ប៉ុន្តែក្មេងស្រីជិត ១០០ នាក់ បានចាកចេញពីយុទ្ធនាការភ្លាមៗ បន្ទាប់ពីការប្រណាំងបានចាប់ផ្តើម។ វាត្រូវបានមើលឃើញថា ជាការរំលោភលើវិធានការទប់ស្កាត់ជំងឺ COVID-19 បើទោះបីជាអ្នករៀបចំកម្មវិធីអះអាងថា ខ្លួនបានសុំឱ្យមានការប្រារព្ធវាឡើងក៏ដោយ ខណៈការស៊ើបអង្កេតមួយក៏ត្រូវបានធ្វើឡើងផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ Times Of India
- Share This Post:






