ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងអះអាងថា មីស៉ីលដែលប្រទេសខ្លួនបាញ់បង្ហោះម្សិលមិញនេះ គឺជាមីស៉ីលល្បឿនលឿនជាងសំឡេង Hypersonic
- BY
- autoadmin
- January 6, 2022
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានបញ្ជាក់ថា មីស៉ីលដែលប្រទេសខ្លួនបានបាញ់សាកល្បង កាលពីម្សិលមិញ ដែលត្រូវនឹងថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ គឺជាមីស៉ីលល្បឿនលឿនជាងសំឡេង Hypersonic ។ កាសែត Rodong Sinmun ដែលគ្រប់គ្រងដោយរដ្ឋបាននិយាយថា បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិរបស់ប្រទេសខ្លួន បានធ្វើការសាកល្បងលើមីស៉ីលមួយនោះ ហើយវាបានហោះបានចម្ងាយ ៧០០ គីឡូម៉ែត្រ និងបានបាញ់ដល់គោលដៅដែលបានគ្រោងទុក។

បើតាមប្រភពពីមន្ដ្រីយោធាកូរ៉េខាងជើងបាននិយាយថា មីស៊ីល Hypersonic របស់កូរ៉េខាងជើង ត្រូវបានបាញ់ចេញពីខេត្ត Jagang និងហោះឆ្ពោះទៅរកសមុទ្រ។
ជម្រាបផងដែរថា មីស៊ីល Hypersonic ត្រូវបានរចនាឡើងដើម្បីធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេង ៥ដង ហើយអាចហោះហើរក្នុងរយៈកម្ពស់ទាបបានយូរ និងផ្លាស់ប្តូរផ្លូវហោះហើរ ដែលធ្វើឱ្យពួកវាពិបាកក្នុងការស្វែងរក និងស្ទាក់ចាប់។ បច្ចុប្បន្នសហរដ្ឋអាមេរិក រុស្ស៊ី និងចិន ស្ថិតក្នុងចំណោមប្រទេសដែលបានអភិវឌ្ឍមីស៊ីលលឿនជាងសំឡេងបែបនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






