អន្តរជាតិ

ទីក្រុងហុងកុងនឹងចាប់ផ្ដើមធ្វើការហាមឃាត់ការទទួលទានអាហារពេលល្ងាច ចាប់ពីថ្ងៃស្អែកនេះតទៅ

BY
autoadmin
January 6, 2022

រដ្ឋាភិបាលទីក្រុងហុងកុងបានប្រកាសពីវិធានការណ៍ប្រឆាំងនឹងជំងឺ COVID-19 ដ៏តឹងរ៉ឹង រួមទាំងការហាមប្រាមការទទួលទានអាហារពេលយប់ ដោយលើកឡើងពីការភ័យខ្លាចនៃការឆ្លងកាន់តែទូលំទូលាយ។ នាយកប្រតិបត្តិលោកស្រី Carrie Lam បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ចាប់ពីថ្ងៃសុក្រតទៅ ការទទួលទានអាហារនៅភោជនីយដ្ឋានបន្ទាប់ពីម៉ោង ៦ល្ងាច នឹងត្រូវបានហាមឃាត់ ហើយទីតាំងដូចជាបារ និងកន្លែងហាត់ប្រាណនឹងត្រូវបានបញ្ជាឱ្យបិទ។

ក្នុងរយៈពេល ៦ខែ កន្លងមកនេះ ករណីឆ្លងជំងឺ COVID-19 ភាគច្រើននៅក្នុងទីក្រុងហុងកុង ត្រូវបានរកឃើញក្នុងចំណោមអ្នកដំណើរមកពីបរទេស។ ករណីបែបនេះត្រូវបានរកឃើញនៅឯកន្លែងនៅដាច់ដោយឡែក ពីអាកាសយានដ្ឋាននៅពេលមកដល់ ឬអំឡុងពេលស្នាក់នៅដាច់ដោយឡែកនៅឯសណ្ឋាគារ។ ចំណែកការចម្លងក្នុងសហគមន៍ស្ទើរតែត្រូវបានគ្រប់គ្រង ប៉ុន្តែចាប់តាំងពីចុងខែធ្នូមក ករណីវ៉ារ្យ៉ង់ អូមីក្រុង មានការកើនឡើងក្នុងចំណោមអ្នកមកពីបរទេស ដោយមានប្រហែល ៣០ ករណី ត្រូវបានរកឃើញក្នុងមួយថ្ងៃ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: