លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំបន្ថែមទៀត
- BY
- autoadmin
- January 10, 2022
តុលាការមួយក្នុងរដ្ឋធានីណៃពិដោ របស់ប្រទេសមីយ៉ាន់ម៉ា បានកាត់ទោសមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំបន្ថែមទៀត លើបទចោទប្រកាន់ជាច្រើន។ អ្នកនាំពាក្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋបាននិយាយនៅថ្ងៃចន្ទនេះថា លោកស្រីត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទចោទប្រកាន់រួមទាំងការនាំចូលដោយខុសច្បាប់នូវឧបករណ៍អាយកូម ដែលប្រើដោយឆ្មាំសន្តិសុខរបស់លោកស្រី និងបំពានវិធានការទប់ស្កាត់មេរោគឆ្លង។ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋត្រូវបានបង្កើតឡើងដោយយោធា បន្ទាប់ពីរដ្ឋប្រហារកាលពីខែកុម្ភៈកន្លងទៅ។

លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ កាលពីខែមុននេះ ពីបទញុះញង់ និងបទចោទប្រកាន់ផ្សេងទៀត។ ប៉ុន្តែប្រធានក្រុមប្រឹក្សាបានសម្រាលទោសឱ្យលោកស្រីពាក់កណ្តាល ក្រោមការលើកលែងទោសពិសេស។ ការដាក់ពន្ធនាគារចុងក្រោយបំផុតនេះ នឹងត្រូវបន្ថែមទៅក្នុងទោស ២ ឆ្នាំនោះ ដែលស្មើនឹង ៦ឆ្នាំ ។ លោកស្រីក៏ត្រូវបានគេចោទប្រកាន់ពីបទឧក្រិដ្ឋផ្សេងទៀត ដូចជាការបំពានច្បាប់សម្ងាត់រដ្ឋ និងអំពើពុករលួយ។ ការកាត់ក្តីនាពេលខាងមុខត្រូវបានគេរំពឹងថា នឹងរកឱ្យឃើញកំហុសរបស់លោកស្រី និងបន្ថែមការដាក់ទោសឱ្យជាប់ពន្ធនាគារបន្ថែម៕

អទ្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






