ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហ្វូស៊ីលត្រី Ichthyosaur អាយុកាល ១៩០ លានឆ្នាំ ដ៏ធំសម្បើមមួយ ត្រូវបានរកឃើញនៅចក្រភពអង់គ្លេស

    BY autoadmin January 11, 2022
    ហ្វូស៊ីលត្រី Ichthyosaur អាយុកាល ១៩០ លានឆ្នាំ ដ៏ធំសម្បើមមួយ ត្រូវបានរកឃើញនៅចក្រភពអង់គ្លេស

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ បានរាយការណ៍ថា ហ្វូស៊ីលរបស់ត្រី Ichthyosaur (អ៉ីចឈីយ៉ូស័រ) ដ៏ធំសម្បើមមួយ ត្រូវបានគេរកឃើញនៅអាងស្ដុកទឹកបម្រុង Rutland Water ហើយវាត្រូវបានគេចាត់ទុកថាជាត្រី Ichthyosaur ធំជាងគេបំផុត ដែលធ្លាប់បានរកឃើញនៅចក្រភពអង់គ្លេស។ បើតាមប្រធានក្រុមអភិរក្សលោក Joe Davis ដែលធ្វើការនៅ Rutland Water Nature Reserve បាននិយាយថា លោកបានរកឃើញហ្វូស៊ីលរបស់ត្រី Ichthyosaur នៅអំឡុងពេលដែលលោកដើរពិនិត្យអាងស្តុកទឹក កាលពីខែកុម្ភៈ ឆ្នាំ២០២១ ហើយកាលនោះ គឺវាដូចជាដុំថ្ម ឬអ្វីមួយ ដែលនៅពីក្រោមភក់។

    ត្រី Ichthyosaur ដែលត្រូវបានរកឃើញមួយក្បាលនោះ គឺមានប្រវែងប្រមាណ ១០ម៉ែត្រ ហើយក៏ត្រូវបានគេរាប់ថា ជាដាយណូស័រក្នុងទឹកផងដែរ ដោយសារវារស់នៅក្នុងជំនាន់ជាមួយគ្នា។ ត្រីមួយនេះដូចជាសត្វផ្សោតអីចឹងដែរ វាគឺជាថនិកសត្វ ប្រមាញ់សត្វដទៃជាអាហារ និងដកដង្ហើមលើទឹក។ វាអាចមានប្រវែងរហូតដល់ ២៥ ម៉ែត្រ និងមានវត្តមានជីវិតនៅចន្លោះពី ៩០ ទៅ ២៥០ លានឆ្នាំមុន។ ដំបូងឡើយគេស្មានថា វាជាហ្វូស៊ីលរបស់សត្វដាយណូស័រ ដោយសារនៅតំបន់នោះមិនមានអ្នកជំនាញទាក់ទងនឹងសត្វដាយណូស័រនោះទេ ក៏ប៉ុន្តែរហូតដល់អ្នកជំនាញហ្វូស៊ីល (Palaeontologists) បានចុះមកពិនិត្យផ្ទាល់ កាលពីខែសីហា និងកញ្ញា ឆ្នាំ២០២១ ទើបគេអាចដឹងថា វាជាត្រី Ichthyosaur ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: