ព័ត៌មានជាតិ
ក្រសួងប្រកាសរក្សាគោលការណ៍ចាស់ បុគ្គលម្នាក់អាចស្នើសុំទិញថ្នាំព្យាបាលកូវីដ ត្រឹម ១ ដល់ ២ប្រអប់ប៉ុណ្ណោះ ដោយសារមានការពន្យាជើងហោះហើរដឹកជញ្ជូនថ្នាំ
BY Khmernote Media
February 27, 2022
យោងតាមការបញ្ជាក់ពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ដោយសារមានការពន្យាពេលជើងហោះហើរដែលដឹកជញ្ជូនឱសថម៉ូលណាទ្រីស (Molnupiravir Capsules 200mg) ក្រុមការងារសូមរក្សាគោលការណ៍ចាស់ដែលបុគ្គលម្នាក់អាចស្នើសុំទិញ ពី ១ប្រអប់ ដល់ ២ប្រអប់ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួន និងសូមធ្វើការពន្យាពេលចែកចាយឱសថនេះ ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង។

ចំពោះកាលបរិច្ឆេទចែកចាយឱសថនេះ ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង ក្រុមការងារនឹងធ្វើការជូនដំណឹងនៅពេលក្រោយ៕
