ឱកាសល្អ! ក្រសួងសេដ្ឋកិច្ច ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣០រូប បម្រើការងារនៅក្រសួង
រាជធានីភ្នំពេញ៖ យោងតាមកាការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣០រូប នៃកម្មវិធី “ទេពកោសល្យសម្រាប់សេដ្ឋកិច្ចឌីជីថល (Talents for Digital Economy)” ដើម្បីចូលបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

កម្មវីធីនេះ នឹងធ្វើការជ្រើសរើស និងផ្ដល់ឱកាសការងារជូនយុវជនកម្ពុជា ចូលបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការរៀនបណ្ដើរ ធ្វើបណ្ដើរ និងមានឱកាស និងមានឱកាសឆ្លងកាត់វគ្គបំប៉នជំនាញ បច្ចេកទេស និងវគ្គពង្រឹងសមត្ថភាពផ្សេងៗ ទាំងកម្រិតថ្នាក់តំបន់ និងសាកល។ បុគ្គលិកដែលបានជ្រើសរើសនឹងត្រូវដាក់ឲ្យបម្រើការងារនៅក្នុង គម្រោងនវានុវត្តន៍ (Innovation Projects) ផ្សេងៗដែលគាំទ្រដល់ការងារពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (Digital Economy and Financial Technology)។ ក្នុងន័យនេះ សម្រាប់ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣០រូប ដែលមានជំនាញដូចខាងក្រោម៖








ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance