ព័ត៌មានជាតិ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះស្រាវជ្រាវជួសជុលទឹកធ្លាយពេលយប់ចាប់ពីថ្ងៃ០១ ដល់ថ្ងៃទី៣១ ខែមីនា នៅតាមបណ្ដាសង្កាត់មួយចំនួនក្នុងរាជធានី
BY Khmernote Media
March 2, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានសេចក្តីជូនដំណឹង ស្តីពីការចុះស្រាវជ្រាវ និងជួសជុលទឹកធ្លាយពេលយប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ចាប់ពីម៉ោង ២២៖០០នាទីយប់ ដល់ម៉ោង ០៥៖០០នាទីព្រឹក នៅតាមបណ្តាសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ ដូចខាងក្រោម៖

១. សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ
២. សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
៣. សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ
៤. សង្កាត់និរោធ ខណ្ឌច្បារអំពៅ
៥. សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក
៦. សង្កាត់មិត្តភាព និងសង្កាត់វាលវង់ ខណ្ឌ៧មករា។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអជ្ញាធរមូលដ្ឋាន និងអតិថិជននៅតាមបណ្តាសង្កាត់ខាងលើ មេត្តាសហការ និងគាំទ្រដល់ក្រុមជំនាញយើងខ្ញុំ ដោយក្តីអនុគ្រោះ ៕






ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority