ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខណ្ឌទួលគោក ចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជុំវិញផ្សារនាគមាស និងផ្លូវម៉ៅសេទុង ដែលបងប្អូនអាជីវករលក់ដូរលើចិញ្ជើមផ្លូវសាធារណៈ

    BY Khmernote Media March 5, 2022
    អភិបាលខណ្ឌទួលគោក ចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជុំវិញផ្សារនាគមាស និងផ្លូវម៉ៅសេទុង ដែលបងប្អូនអាជីវករលក់ដូរលើចិញ្ជើមផ្លូវសាធារណៈ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង៨៖៣០ ដល់ ម៉ោង១១៖៣០នាទី ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវលេខ២៣០ ផ្លូវ២៣១ ផ្លូវ២៣៤ ផ្លូវ២៣៩ ជុំវិញផ្សារនាគមាស និងផ្លូវម៉ៅសេទុង (២៤៥) ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

    ដែលបងប្អូនអាជីវករលក់ដូររំលោភលើចិញ្ចើមផ្លូវ លើផ្លូវ ជាហេតុធ្វើអោយបាត់បង់ សណ្តាប់ធ្នាប់សាធារណៈ និងបង្កអោយកកស្ទះចរាចរណ៍លើដងផ្លូវ ដែលបងប្អូនប្រជាពលរដ្ឋទូទៅធ្វើដំណើរឆ្លងកាត់ ៕

    ប្រភព៖ រដ្ឋបាលខណ្ឌទួលគោក

    Share This Post: