ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខណ្ឌទួលគោកចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ តែត្រូវពលរដ្ឋមួយចំនួនជេរប្រមាថ គប់ផ្លែឈើដាក់ពាសពេញផ្លូវ ព្រមទាំងបិទចរាចរណ៍ថែមទៀត

    BY Khmernote Media March 7, 2022
    អាជ្ញាធរខណ្ឌទួលគោកចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ តែត្រូវពលរដ្ឋមួយចំនួនជេរប្រមាថ គប់ផ្លែឈើដាក់ពាសពេញផ្លូវ ព្រមទាំងបិទចរាចរណ៍ថែមទៀត

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក បានឲ្យដឹងថា នៅយប់ថ្ងៃទី៦ ខែមីនា ២០២២ វេលាម៉ោង ៩យប់ ដល់ម៉ោង ២ទាប់ភ្លឺ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយ ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងដោយមានការចូលរួមពីការិយាល័យសណ្តាប់ធ្នាប់ក្រុង បានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវ ២៤៥ ចាប់ពីរង្វង់មូលស្តុបចេឡាន រហូតដល់ផ្លូវ ១១០ កម្ពុជាក្រោម កម្លាំងចូលរួមមាន៦៥នាក់ និងបន្តពីម៉ោង ៩យប់ រហូតដល់ ៦ព្រឹក។

    សូមបញ្ជាក់ថា ៖ នៅវេលាម៉ោង ៩យប់ រហូតដល់ម៉ោង ៣ទាបភ្លឺ ដឹកនាំដោយ លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក បន្តចុះរៀបចំសណ្តាប់ធ្នាប់ នៅចំនុចផ្លូវ ២៤៥ ម៉ៅសេងទុង កែងជាមួយផ្លូវ ២៣៤ ចូលផ្សារនាគមាស ក៏រងនូវការជេរប្រមាថ និងគប់ផ្លែឈើពាសពេញផ្លូវ ព្រមទាំងបិទចរាចរណ៍មហាវិថីម៉ៅសេងទុង ២៤៥ នៅចន្លោះផ្លូវខាងលើនេះ តែទោះបីយ៉ាងណា ក៏អាជ្ញាធរនៅតែអត់ធ្មត់គ្រប់ស្មានភាព តែក៏មិនបណ្តោយឱ្យបងប្អូនធ្វើហួសហេតុនោះដែរ ៕

    Share This Post: