ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ សមត្ថកិច្ចចិនចង់ចាប់ជនជាតិចិនដែលប្រព្រឹត្តបទល្មើសដោយខ្លួនឯងនៅលើទឹកដីកម្ពុជា

    BY Khmernote Media March 10, 2022
    រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ សមត្ថកិច្ចចិនចង់ចាប់ជនជាតិចិនដែលប្រព្រឹត្តបទល្មើសដោយខ្លួនឯងនៅលើទឹកដីកម្ពុជា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា សមត្ថកិច្ចចិនបានស្នើសុំភាគីកម្ពុជាដើម្បីអាចចាប់ខ្លួនជនជាតិចិនដែលប្រព្រឹត្តបទល្មើសដោយខ្លួនឯង ដោយមិនឱ្យភាគីកម្ពុជាធ្វើនោះទេ នៅលើទឹកដីកម្ពុជានោះ។ សម្តេចក្រឡាហោមលើកឡើងថា សំណើរបស់ភាគីចិនបែបនេះត្រូវបានភាគីកម្ពុជាបដិសេធផងដែរ។

    ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា សំណើរបស់ភាគីចិនខាងលើនេះ គឺមិនអាចទទួលយកបាននោះទេ ហើយម្យ៉ាងវិញទៀតសំណើបែបនេះក៏វាទាក់ទងនឹងអធិបតេយ្យភាពរបស់កម្ពុជាផងដែរ។

    សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា “បើយើងផ្តល់អធិបតេយ្យភាពនេះទៅឱ្យចិន វាក៏ត្រូវឱ្យទៅប្រទេសផ្សេងទៀតដែរ ដែលកំពុងតែមានការិយាល័យសហប្រតិបត្តិការជាមួយកម្ពុជាសព្វថ្ងៃនេះ មានប្រទេសមួយចំនួន មិនតិចប៉ុន្មាននោះទេ”។ ត្រង់ចំណុចនេះ សម្តេចក្រឡាហោមថា ភាគីចិនក៏បានឯកភាពផងដែរនូវអ្វីដែលកម្ពុជាបានលើកឡើងបែបនេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: