ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងព័ត៌មានប្រឌិតថា “ចិនប្រកាសថាវ៉ាក់សាំងកូវីដរបស់ខ្លួន អាចបង្កជាជំងឺមហារីកគ្រាប់ឈាម” ដែលជាចេតនាបំពុលសង្គម

    BY Khmernote Media March 10, 2022
    ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងព័ត៌មានប្រឌិតថា “ចិនប្រកាសថាវ៉ាក់សាំងកូវីដរបស់ខ្លួន អាចបង្កជាជំងឺមហារីកគ្រាប់ឈាម” ដែលជាចេតនាបំពុលសង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០​ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងសុខាភិបាល បានធ្វើការប្រកាស សូមច្រានចោលទាំងស្រុងនូវការចុះផ្សាយ ព័ត៌មានប្រឌិត និងមិនត្រឹមត្រូវនេះ ដែលជាការរៀបចំឡើងដើម្បីបង្កឲ្យមានការយល់ច្រឡំ និងមានចេតនាបំពុលសង្គមផងដែរ និងសូមបងប្អូនបញ្ឈប់នូវការចែកចាយបន្តនូវព័ត៌មានប្រឌិតនេះជាបន្ទាន់ សូមអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយចាត់ការតាមផ្លូវច្បាប់ផង។

    ដោយយោងតាមវីដេអូប្រមាណជិត ៣នាទី បានចែកចាយនូវព័ត៌មានប្រឌិត និងមិនត្រឹមត្រូវដោយបានឲ្យដឹងថា “ចិនប្រកាសថាវ៉ាក់សាំងកូវីដរបស់ខ្លួន អាចបង្កជាជំងឺមហារីកគ្រាប់ឈាមដ៏កម្រមួយ ” នៅក្នុងខ្លឹមសារនោះបានបន្តទៀតថា ក្នុងឆ្នាំ២០១៩ ពិភពលោកបានជូនដំណឹងពីការកើតឡើងនៃជំងឺកូវីដ-១៩ ដែលបណ្ដាលឲ្យមានមនុស្សឆ្លង និងបាត់បង់ជីវិតជាច្រើន មេរោគនេះបានឆ្លងតាមរយៈប្រព័ន្ធផ្លូវដង្ហើមនៃរាងកាយ បានធ្វើឲ្យមនុស្សរងផលប៉ះពាល់នៅទូទាំងពិភពលោក ក្រោយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ គេហទំព័រ Health site បានចុះផ្សាយឲ្យដឹងថា យោងតាមឯកសាររបស់គណៈកម្មធិកាសុខាភិបាលចិន NHC វ៉ាក់សាំងទាំងពីប្រភេទដែលស្គាល់ឈ្មោះថា “Sinopham និង Sinovac” បានបណ្ដាលឲ្យមានមហារីកឈាមដ៏កម្រង Leukemia នាក់ដែលបានចាក់វ៉ាក់សាំងនេះជាច្រើននាក់ អាចកើតខ្លាំងនៅតំបន់ខួរឆ្អឹង និងប្រព័ន្ធ lymphatic។

    ក្រសួងសុខាភិបាលអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងនេះ សូមបញ្ឈប់ការចែកចាយបន្តនូវព័ត៌មានប្រឌិតខាងលើនេះជាបន្ទាន់ ហើយក្រសួងក៏សូមស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយចាត់ការតាមផ្លូវច្បាប់ចំពោះករណីនេះផងដែរ៕

    Share This Post: