នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង៖ រកឃើញករណីជំងឺផ្តាសាយបក្សីប្រភេទA/H9 កើតលើទារិកាអាយុជាង ១ខួប នៅក្នុងខេត្តសៀមរាប
យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា រកឃើញករណីជំងឺផ្តាសាយបក្សី ប្រភេទA/H9 (Influenza A/H9) លើមនុស្ស រកឃើញតាមរយៈប្រព័ន្ទតាមដានជំងឺរលាកសួត របស់ក្រសួងសុខាភិបាល។

ករណីជំងឺផ្តាសាយបក្សីនេះកើតលើទារិកា អាយុ ១ឆ្នាំ ១ខែ មានរោគសញ្ញា គ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម បានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប រស់នៅភូមិត្រពាំងរុន ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ នៅក្នុងភូមិមានមាន់ងាប់ជាបន្តបន្ទាប់ចាប់តាំងពីខែកុម្ភៈ ២០២២។ លទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍ថ្នាក់ជាតិនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បញ្ជាក់ថាវិជ្ជមាន Influenza A/H9 សកម្មភាពឆ្លើយតប៖
បញ្ជូនមន្រ្តីនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង សហការណ៍ជាមួយ មន្ត្រីក្រុមឆ្លើយតបបន្ទាន់ខេត្តចុះអង្កេតស្រាវជាវ បង្ការ និង ទប់ស្កាតការរាត្បាត និង អប់រំសុខភាពដល់ប្រជាជននៅមូលដ្ឋាន។ ផ្តល់ព័ត៌មានដល់ពេទ្យសត្វនិងសហការគ្នាឆ្លើយតបនៅមូលដ្ឋាន ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ ៕
