ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការរាជធានីភ្នំពេញ ឆ្លើយតបព័ត៌មានមិនពិតវីដេអូក្នុង TIKTOK ចោទសមត្ថកិច្ចថាមិនខ្វល់ពីការងារ រវល់តែនិយាយទូរស័ព្ទ ពេលនេះកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ TIKTOK នោះ ចូលខ្លួនមកបកស្រាយបំភ្លឺ

    BY Khmernote Media March 12, 2022
    ស្នងការរាជធានីភ្នំពេញ ឆ្លើយតបព័ត៌មានមិនពិតវីដេអូក្នុង TIKTOK ចោទសមត្ថកិច្ចថាមិនខ្វល់ពីការងារ រវល់តែនិយាយទូរស័ព្ទ ពេលនេះកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ TIKTOK នោះ ចូលខ្លួនមកបកស្រាយបំភ្លឺ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់ពីបានឃើញវីដេអូបង្ហោះក្នុងបណ្ដាញសង្គម TIKTOK ដោយបានចោទសមត្ថកិច្ចមិនខ្វល់ពីការងារ រវល់តែនិយាយទូរសព្ទ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្រោយពីធ្វើការសាកសួរ ស្រាវជ្រាវ នៅពេលកើតហេតុមន្ត្រីសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។

    បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចគោលដៅ លើមហាវិថីសហព័ន្ធរុស្សី កែងស្ដុប២០០៤ ដោយពេលនោះមានបងប្អូនប្រជាពលរដ្ឋខលមកទំនាក់ទំនង សួរនាំរឿងករណីគ្រោះថ្នាក់ចរាចរណ៍ ហើយក៏និយាយពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋវិញ ប្រហែល៥នាទី ដូច្នេះហើយទើបមិនបាននិយាយឆ្លើយឆ្លងភ្លាមៗជាមួយពលរដ្ឋដែលបើកបរល្មើសច្បាប់ ហើយមិនដូចការចោទប្រកាន់ដែលបាននិយាយថាមិនខ្វល់ពីប្រជាពលរដ្ឋរាប់ម៉ោងគិតតែពីនិយាយទូរស័ព្ទ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សង្ឃឹមថាសាធារណជន កុំទាន់ជឿរាល់ព័ត៌មានដែលមិនមានភស្តុតាង ឬមិនទាន់មានមូលដ្ឋានច្បាស់លាស់បញ្ជាក់ការពិត។

    ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមស្វាគមន៍ ទទួលនូវរាល់មតិយោបល់ស្ថាបនា ឬការរិះគន់របស់សាធារណជន និងជួយដោះស្រាយរាល់សំណូមពរនានាពាក់ព័ន្ធទៅនឹងមន្ត្រីអសកម្ម ប្រព្រឹត្តកំហុសខុសឆ្គងដូចការ ចោទប្រកាន់មែន នឹងត្រូវចាត់ការតាមច្បាប់ តាមវិន័យ ឬបទបញ្ជារបស់កងកម្លាំង។

    បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ Tik Tok ដែលផុសវីដេអូនេះ ដើម្បីឲ្យចូលខ្លួនមកបកស្រាយបំភ្លឺ ៕

    @chandeat3ពូលីសចរាចរណ៏មួយចំនួនរឹកចុយម្រាយហេីយ😏

    ♬ សំឡេងដើម – chandeth 3

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: