ព័ត៌មានជាតិ
ឃាត់ម្ចាស់ម៉ូតូកែច្នៃស៊ីម៉ាំងប្រែនខុសបច្ចេកទេស បង្កសម្លេងខ្លាំងរំខានអ្នកដទៃ យកមកអប់រំ និងផាកពិន័យ ហើយតម្រូវឲ្យម្ចាស់ម៉ូតូយករបស់ដើម មកប្តូរនៅមុខសមត្ថកិច្ច ទើបប្រគល់ម៉ូតូឲ្យវិញ
BY Khmernote Media
March 13, 2022
យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងផ្នែកនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ម្ចាស់ម៉ូតូកែច្នៃបំពងស៊ីម៉ាំងប្រែនខុសបច្ចេកទេស ចំនួន០៥នាក់ ដែលធ្វើឲ្យមានសម្លេងខ្លាំង រំខានដល់អ្នកដទៃ ដោយបានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ ហើយតម្រូវឲ្យម្ចាស់ម៉ូតូយករបស់ដើម មកប្តូរនៅមុខសមត្ថកិច្ច ទើបប្រគល់ម៉ូតូឲ្យវិញ៕
