ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ​ គ្រោងនឹងដាក់ឱ្យប្រើប្រាស់ ស្ពានអាកាសនិងផ្លូវក្រោមដីរង្វង់មូលចោមចៅជាបណ្ដោះអាសន្ននៅថ្ងៃទី១៩ ខែមីនាខាងមុខនេះ

    BY Khmernote Media March 14, 2022
    រដ្ឋបាលរាជធានីភ្នំពេញ​ គ្រោងនឹងដាក់ឱ្យប្រើប្រាស់ ស្ពានអាកាសនិងផ្លូវក្រោមដីរង្វង់មូលចោមចៅជាបណ្ដោះអាសន្ននៅថ្ងៃទី១៩ ខែមីនាខាងមុខនេះ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នារសៀលថ្ងៃចន្ទនេះ រដ្ឋបាលរាជធានីភ្នំពេញនិងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ បានចុះពិនិត្យការស្ថាបនាស្ពានអាកាសនិងផ្លូវក្រោមដីរង្វង់មូលចោមចៅ ដែលសម្រេចបាន៩៩% នៃគម្រោងទាំងមូល។

    រដ្ឋបាលរាជធានីភ្នំពេញ​ គ្រោងនឹងដាក់ឱ្យដំណើរការប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះខាងមុននេះ នឹងរៀបចំពិធីបើកដំណើរការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ៕

    Share This Post: